Covid-19

អតីតប្រធាន FDA ម្នាក់និយាយថា ចិនគ្មានសមត្ថភាពផលិត វ៉ាក់សាំងលឿន និងល្អដូចអាមេរិកឡើយ

បរទេស៖ អតីតប្រធានផ្នែកកិច្ចការងារ គ្រប់គ្រងចំណីអាហារ និងគ្រឿងញៀនរបស់ អាមេរិកហៅកាត់ថា FDA លោក Scott Gottliebe កាលពីថ្ងៃអាទិត្យបានធ្វើការ លើកឡើងបែបទស្សទាយថា សហរដ្ឋអាមេរិកគឺជា ប្រទេសដែលមានសមត្ថភាពខ្លាំង ជាងប្រទេសចិន ក្នុងការផលិតវ៉ាក់សាំង ការពារកូវីដ១៩ ទោះក្នុងពេលឆាប់ឬយូរក្តី។

លោក Scott បានអះអាងថា តាមរយៈទិន្នន័យដែល លោកបានមើលឃើញជឿជាក់ថា បច្ចេកវិទ្យាអភិវឌ្ឍថ្នាំពេទ្យ ដែលមាននៅក្នុងប្រទេសចិន សព្វថ្ងៃមិនអាចមានភាពខ្លាំងក្លាឡើយ ហើយប្រសិនបើចិនផលិតបានមែន ក៏មានន័យថា វាមានគុណភាពអន់ជាង វ៉ាក់សាំងដែលផលិត ដោយអាមេរិក និងអ៊ឺរ៉ុបដែរ។

ថ្លែងក្នុងថ្ងៃដដែលនោះ លោកបានបញ្ជាក់ថា ចំពោះទីកន្លែងដែលលោកជឿជាក់ថា អាមេរិកនិងអ៊ឺរ៉ុប អាចនឹងទទួលបានជោគជ័យ ក្នុងការផលិតវ៉ាក់សាំងនោះ គឺមានដូចជាសកលវិទ្យាល័យ Oxford និង AstraZeneca ប្រទេសអង់គ្លេស និងក្រុមហ៊ុនផលិតថ្នាំ របស់អាមេរិក Moderna Therapeutics និងក្រុមហ៊ុនផលិតថ្នាំ របស់ប្រទេសស្វីស Lonza៕

ប្រែសម្រួល៖ ស៊ុន លី

To Top