ព័ត៌មានអន្តរជាតិ

ចិន ស្នើឲ្យអាមេរិក ដកទណ្ឌកម្ម លើកូរ៉េខាងជើង

បរទេស៖ មន្ត្រីការទូតប្រទេសចិន តាមសេចក្តីរាយការណ៍ បានអំពាវនាវឲ្យសហរដ្ឋអាមេរិក បន្ធូរបន្ថយទណ្ឌកម្ម លើប្រទេសកូរ៉េខាងជើង នៅថ្ងៃតែមួយដែល មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ពិភាក្សាពង្រឹងការទប់ទល់នុយក្លេអ៊ែ។

រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានមានប្រសាសន៍កាលពីថ្ងៃអាទិត្យថា សកម្មភាពបែបនោះ គឺមានសារៈសំខាន់ខ្លាំង រវាងសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងជើង ជាងការអង្គុយចុះពិភាក្សាគ្នា ស្តីពីទស្សនៈខ្វែងគំនិតគ្នាទៅទៀត។

ផ្ទាំងពាណិជ្ជកម្ម

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា លោក វ៉ាង យី បានមានប្រសាសន៍យ៉ាងដូច្នេះថា ស្របពេលដែលកិច្ចពិភាក្សាគ្នា ប្រសើរជាងគ្មានអ្វីសោះនោះ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង ចាំបាច់ត្រូវតែចាត់វិធានការ ក្នុងគោលបំណងលើកកម្ពស់ “ការទុកចិត្តគ្នាទៅវិញទៅមក” និងយកឈ្នះលើភាពជាប់គាំង៕

ប្រែសម្រួល៖ ប៉ាង កុង

To Top