ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង ជំរុញឲ្យប្រើប្រាស់ គោនយោបាយ សម័យសង្គ្រាម ដើម្បីទប់ទល់ នឹងវិបត្ដិសេដ្ឋកិច្ច

សេអ៊ូល៖ ប្រធានាធិបតីលោក មូន ជេអ៊ីន បាន អំពាវនាវឲ្យប្រើប្រាស់ គោលនយោបាយសារពើពន្ធ ដែលមានលក្ខណៈដូចជាសង្គ្រាម ដើម្បីទប់ទល់នឹង វិបត្តិសេដ្ឋកិច្ចពីជំងឺរាតត្បាតកូវីដ- ១៩ ដោយបណ្តេញការព្រួយ បារម្ភរបស់សាធារណជន ដែលកំពុងកើនឡើង អំពីភាពសារពើពន្ធ របស់កូរ៉េខាងត្បូង។

លោកបានបញ្ជាក់ថា “ ចំណ្ចទាបបំផុត នៃសេដ្ឋកិច្ចពិភពលោក គឺមើលមិនឃើញ នោះទេ នេះពិតជាស្ថានភាពសង្រ្គាមសេដ្ឋកិច្ច” ។ លោកបានសង្កត់ធ្ងន់ ពីភាពចាំបាច់ក្នុងការកៀរគរ សមត្ថភាពសារពើពន្ធទាំងអស់ របស់រដ្ឋាភិបាលឱ្យ ស្របទៅនឹងប្រតិបត្តិការ សារពើពន្ធសម័យ សង្គ្រាមផងដែរ។

លោកប្រធានាធិបតី បានជំរុញឱ្យមានការបែងចែកកញ្ចប់ថវិកា បន្ថែមទៀត ដោយនិយាយថា ប្រទេសកូរ៉េខាងត្បូង នៅតែមានឱកាសសម្រាប់គោល នយោបាយសារពើពន្ធ ដែលមានការពង្រីកបើប្រៀបធៀប ជាមួយប្រទេសជាសមាជិក OECD ផ្សេងទៀត ៕
ដោយ ឈូក បូរ៉ា

To Top