សេអ៊ូល៖ ក្រសួងបង្រួបបង្រួមជាតិ បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង ហាក់ដូចជា បានបញ្ជាក់ជាថ្មីពីឆន្ទៈរបស់ខ្លួន ក្នុងការជំរុញការទប់ស្កាត់ សង្គ្រាមនុយក្លេអ៊ែររបស់ខ្លួន ក្នុងអំឡុងកិច្ចប្រជុំគណបក្សសំខាន់ៗ នាពេលថ្មីៗនេះ បន្ទាប់ពីរបបកុម្មុយនិស្ត បានប្តេជ្ញាថានឹងធ្វើនៅចុងឆ្នាំមុន។
ទីភ្នាក់ងារសារព័ត៌មានផ្លូវការ របស់កូរ៉េខាងជើង (KCNA) បានរាយការណ៍ថា មេដឹកនាំលោក គីម ជុងអ៊ុន បានធ្វើជាអធិបតី ក្នុងកិច្ចប្រជុំគណៈកម្មាធិការយោធាកណ្តាល និងពិភាក្សាអំពី“ គោលនយោបាយថ្មី សម្រាប់ការបង្កើន ការទប់ស្កាត់សង្គ្រាម នុយក្លេអ៊ែររបស់ប្រទេស” ។
លោក Cho Hey-sil ដែលជាគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តកូរ៉េ បានថ្លែងថា“ ការទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែរ” ត្រូវបានលើកឡើង នៅក្នុងកិច្ចប្រជុំពេញអង្គលើកទី ៥ នៃគណៈកម្មាធិការកណ្តាលទី ៧ នៃគណបក្សពលករកូរ៉េ កាលពីឆ្នាំមុន៕ ដោយ៖ ឈូក បូរ៉ា