ក្នុងមហាសន្និបាតនៃ សភាទាំងពីរ របស់ប្រទេសចិន ឆ្នាំនេះ ការពិនិត្យពិភាក្សា លើក្រមរដ្ឋប្បវេណី បានក្លាយជាប្រធានបទក្តៅមួយ ដែលទទួលបាន ការចាប់អារម្មណ៍ខ្លាំងបំផុត ។
បើសិនជាពិនិត្យ ពិភាក្សាហើយទទួលបានការអនុម័តនោះ ច្បាប់នេះនឹងក្លាយជា ច្បាប់ទីមួយ នៃប្រទេសចិនថ្មី ដែលត្រូវដាក់ឈ្មោះថាជា “ក្រម” ។
ក្រោមបរិបទដែលប្រទេសចិន នឹងសម្រេចកិច្ចកសាងសង្គម ដែលប្រជាជនមានជីវភាព ធូរធារបង្គួរ ដោយគ្រប់ជ្រុងជ្រោយ សម្រេចផែនការអភិវឌ្ឍន៍ ជាតិ៥ឆ្នាំទី១៣នៅ ឆ្នាំ២០២០ ក្រមរដ្ឋប្បវេណីមិនគ្រាន់តែ នឹងមានឥទ្ធពល យ៉ាងជ្រាលជ្រៅ ទៅលើជីវភាពរស់នៅ របស់ប្រជាពលរដ្ឋចិនទាំងអស់ តែប៉ុណ្ណោះទេ ថែមទាំងនឹងជំរុញឱ្យប្រទេសចិន ប្រែក្លាយឧត្តមភាពខាងប្រព័ន្ធ របបទៅជាប្រសិទ្ធភាព អភិបាលកិច្ច ឱ្យបានកាន់តែល្អ ក្នុងន័យរួម ចំណែកជាពុទ្ធិ របស់ប្រទេសចិន ក្នុងការរីកចម្រើនខាង ការគ្រប់គ្រងតាមផ្លូវច្បាប់ របស់មនុស្សជាតិ ។
ការពិនិត្យពិភាក្សា លើក្រមរដ្ឋប្បវេណី ក្នុងមហាសន្និបាត នៃសភាទាំងពីរលើកនេះ ចំខណៈពេលគន្លឹះ របស់ប្រទេសចិន នឹងសម្រេចគោលដៅ កសាងសង្គមដែលប្រជាជនមានជីវភាព ធូរធារបង្គួរ ដោយគ្រប់ជ្រុងជ្រោយក្នុងឆ្នាំនេះ ។
ទីមួយក្រមរដ្ឋប្បវេណី នឹងជំរុញឱ្យប្រទេសចិន សម្រេចទិសដៅអភិវឌ្ឍន៍ ការកសាងសង្គមដែល ប្រជាជនមានជីវភាព ធូរធារបង្គួរ ដោយ គ្រប់ជ្រុងជ្រោយ ។
ទីពីរក្រមរដ្ឋប្បវេណីជាលទ្ធផល ជានិមិត្តសញ្ញា ដែលប្រទេសចិនជំរុញនីតិរដ្ឋ ដោយគ្រប់ជ្រុងជ្រោយ ។
ប្រការសំខាន់ជាងទៀត គឺក្រមរដ្ឋប្បវេណីនេះ នឹងធ្វើឱ្យការតាក់តែងច្បាប់ មានគុណភាពកាន់តែខ្ពស់ ក្នុងន័យជំរុញការលើកកម្ពស់ ប្រព័ន្ធអភិបាលកិច្ច និងសមត្ថភាពរបស់ប្រទេសចិន ។
បើមើលពីប្រវត្តិសាស្ត្រ អរិយធម៌របស់មនុស្សជាតិ អាចឃើញថា ការតាក់តែងក្រមអ្វីមួយ គឺជានិមិត្តសញ្ញាមួយ ដែលអាចបង្ហាញថា ប្រទេសជាតិមួយ ឬជនជាតិមួយ ដើរឆ្ពោះទៅកាន់ភាពថ្កុំថ្កើងរុងរឿង ។ អាចប៉ាន់ប្រមាណថា ការតាក់តែង និងដាក់ឱ្យប្រើប្រាស់នូវ ក្រមរដ្ឋប្បវេណី របស់ប្រទេសចិន នឹង ជំរុញដំណើរនីតិរដ្ឋ ដោយគ្រប់គ្រង់ជ្រុង ហើយនឹងគាំពារឱ្យបានកាន់តែល្អ នូវជីវភាពរស់នៅដ៏ល្អបវររបស់ប្រជាជនចិន នៅពេលអនាគត ក៏ដូចជា ជំរុញសមភាព និងយុត្តិធម៌ក្នុងសង្គម និងជំរុញអភិបាលកិច្ចចិន ឱ្យកាន់តែមានគុណភាពខ្ពស់ផងដែរ ៕