ព័ត៌មានអន្តរជាតិ

អំពើបាញ់ប្រហារ នៅរដ្ឋជីកាហ្គោ បណ្តាលឲ្យស្លាប់ និងរបួសជាង ៣០នាក់ ខណៈប្រារព្ធទិវា នៃថ្ងៃចងចាំ

ជីកាហ្គោ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ថា កាសែត Chicago Tribune បានរាយការណ៍ឲ្យដឹង កាលពីថ្ងៃចន្ទថា មនុស្ស ៩នាក់ ត្រូវគេបាញ់សម្លាប់ និងដោយការសម្លាប់នោះ កើតឡើងចំពេលចុងសប្តាហ៍ នៃការប្រារព្វទិវានៃ ថ្ងៃចងចាំនៅរដ្ឋជីកាហ្គោ ហើយនេះជាការស្លាប់មនុស្សយ៉ាងច្រើន គិតចាប់តាំងពីឆ្នាំ២០១៥ ។

កាសែតដដែលនេះបានចុះផ្សាយថា អ្នកស្លាប់ទាំងអស់ក្នុងចំណោម អ្នករងគ្រោះចំនួន ៣៦នាក់ ដែលត្រូវបានគេបាញ់សម្លាប់ គិតចាប់ពីរសៀលថ្ងៃសុក្រ និងរហូតដល់ព្រឹកថ្ងៃចន្ទ ។

កាសែតខាងលើបានចុះផ្សាយថា ចំថ្ងៃប្រារព្វទិវាចងចាំនៅចុងសប្តាហ៍ កាលពីឆ្នាំ២០១៩ មនុស្សចំនួន ៤៣នាក់ ត្រូវបានគេបាញ់សម្លាប់ ក្នុងនោះមានអ្នកស្លាប់៧នាក់ ។ ភាគច្រើនមានអ្នករងរបួសច្រើនជាង ឆ្នាំ២០១៦ ដែលត្រូវបានគេបាញ់សម្លាប់តិចបំផុត ៦៩នាក់ ដោយមានអ្នកស្លាប់ចំនួន៦នាក់ ។ ទន្ទឹមនឹងនេះដែរ ក្នុងឆ្នាំ២០០៥ មានមនុស្សចំនួន ១២នាក់ត្រូវបាន សម្លាប់ ៕

ប្រែសម្រួលដោយ៖​ ម៉ៅ បុប្ផាមករា

To Top