Covid-19

Duterte៖ នឹងមិនមាន សាលារៀនណាបើកទ្វារឡើយ រហូតដល់វ៉ាក់សាំង ទទួលជោគជ័យ

បរទេស៖ លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte នៅថ្ងៃអង្គារនេះបាននិយាយថា នឹងមិនមានការអនុញ្ញាតិឲ្យ សិស្សណាម្នាក់អាចត្រឡប់ទៅរៀនវិញ បាននៅឡើយរហូតដល់ពេល ដែលវ៉ាក់សាំងកូវីដ១៩ ត្រូវបានផលិតបានជោគជ័យ។

តាមផែនការដែលធ្លាប់មាន សាលារៀនទាំងឡាយ ក្នុងប្រទេសនឹងអាចបើក ដំណើរការវិញនៅក្នុងខែសីហា ចាប់តាំងតែពីខែមីនា ដែលសិស្សសាលាបឋម និងអនុវិទ្យាល័យត្រូវបាន ប្រកាសឲ្យផ្អាកការសិក្សា របស់គេប៉ុន្តែនក្នុង សេចក្តីថ្លែងការណ៍មួយ របស់លោកប្រធានាធិបតីរូបនេះ កាលពីល្ងាចថ្ងៃចន្ទបាន បញ្ជាក់ច្បាស់ៗថា វាគឺជាសកម្មភាពប្រថុយប្រថានបំផុត បើយើងអនុញ្ញាតិឲ្យ សាលារៀនបើកឡើងវិញនោះ ។

កន្លងមកដើម្បីលប់ចោល ឲ្យបាននូវការប្រមូលផ្តុំគ្នា នៅតាមសាលារៀន ក្រសួងអប់រំរបស់ប្រទេស បានប្រកាសពីវិធីសិក្សាមួយចំនួន ដែលអាចចៀសឆ្ងាយ ពីលទ្ធភាពឆ្លងកូវីដ១៩ ហើយក្នុងនោះក៏មានដូចជា ការរៀនតាមអនឡាញផងដែរ ហើយជឿជាក់ថា វានឹងត្រូវបន្តប្រើប្រាស់នៅក្នុង រយៈពេលច្រើនឆ្នាំទៅមុខទៀតផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top