បរទេស៖ កាលពីថ្ងៃចន្ទម្សិលមិញនេះ រដ្ឋាភិបាលចិនបានប្រកាស គម្រាមអាមេរិកត្រង់ៗថា នឹងធ្វើការវាស់វែង ដើម្បីប្រឈមមុខគ្នាពាក់ព័ន្ធទៅនឹង បំណងចង់ចេញមុខរារាំង ដល់ច្បាប់ថ្មីរបស់ខ្លួនដែល គ្រោងនឹងអនុម័តឲ្យប្រើប្រាស់ សម្រាប់ទីក្រុងហុងកុង នាពេលខាងមុខនោះ។
គួរបញ្ជាក់ថាច្បាប់ថ្មី ដែលប្រើប្រាស់សម្រាប់ធ្វើការ ប្រឆាំងទៅនឹងសកម្មភាព បះបោរនឹងត្រូវរដ្ឋាភិបាលក្រុងប៉េកាំង ចែងដើម្បីយកទៅអនុវត្ត នៅក្នុងទីក្រុងហុងកុង ដែលកន្លងមកមន្ត្រីជាន់ខ្ពស់ចិន បានហៅច្បាប់ថ្មីនេះជាច្បាប់ សម្រាប់កំចាត់ពួកភេវរកម្ម។
តាមផែនការរដ្ឋាភិបាលទីក្រុងប៉េកាំង គ្រោងនឹងអនុម័តច្បាប់ សន្តិសុខថ្មីសម្រាប់ទីក្រុងហុងកុង ដែលនឹងហាមឃាត់ទៅលើសកម្មភាព ក្បត់ជាតិនិងសកម្មភាពបះបោរ ជាដើមហើយការតាក់តែងច្បាប់ថ្មីនេះ គឺត្រូវបានគេមើលឃើញថា បានធ្វើឡើងនៅបន្ទាប់ពីការ ធ្វើបាតុកម្មគាំទ្រលទ្ធិប្រជាធិប្បតេយ្យ ដែលមានអំពើហឹង្សា ជាញឹកញយកាលពីឆ្នាំមុន ៕
ប្រែសម្រួល៖ ស៊ុន លី