បរទេស៖ នៅថ្ងៃអង្គារទី២៦ ខែឧសភា មេបញ្ជាការរបស់យូអិនម្នាក់បាននិយាយ ថាការស៊ើបអង្កេតមួយត្រូវបានធ្វើឡើង ទៅលើហេតុការណ៍ដោះដូរ គ្រាប់កាំភ្លើងគ្នារវាងប្រទេសកូរ៉េទាំងពីរ ហើយបានដាក់ការចោទប្រកាន់ថា ប្រទេសទាំងពីរគឺបានរំលោភបំពាណ ទៅលើបទឈប់បាញ់គ្នា ដែលបានបញ្ចប់សង្គ្រាមកូរ៉េឆ្នាំ១៩៥០-៥៣ ។
គួរឲ្យដឹងដែរថាការបាញ់ប្រហារគ្នា លើកនេះបានកើតឡើងតាំងតែពី ថ្ងៃ៣ ខែឧសភា កើតឡើង នៅក្នុងតំបន់សរវាងប្រទេសទាំងពីរ DMZ ហើយក៏ជាហេតុការណ៍ ដែលមិនធ្លាប់កើតមានដែរ អស់រយៈពេល២ឆ្នាំកន្លះ ហើយមកដល់ពេលនេះ នៅមិនទាន់មានសេចក្តីរាយការណ៍ លំអិតណាមួយពីសំណាក់ភាគីសងខាង អំពីមូលហេតុដែលនាំឲ្យ មានកើតហេតុនេះ។
តំបន់សឬ DMZ ដែលត្រូវបានបង្កើតឡើង នៅក្រោយចុងបញ្ចប់នៃ សង្រ្គាមកូរ៉េហើយវាត្រូវបានគេស្គាល់ថា ជាព្រំប្រទល់ដែនដែលបំបែក កូរ៉េខាងជើងនិងកូរ៉េខាងត្បូង។ ជាផ្លូវការវាត្រូវបានស្ថិត ក្រោមការត្រួតពិនិត្យរួមគ្នា ដោយកូរ៉េខាងជើង និងបញ្ជាការរបស់អង្គការ សហប្រជាជាតិផងដែរ៕
ប្រែសម្រួល៖ ស៊ុន លី