ព័ត៌មានអន្តរជាតិ

នាវាមុជទឹកថ្មី ឬ SLBMs ទំនងជាជម្រើសបន្ទាប់ សម្រាប់កូរ៉េខាងជេីង ដើម្បីអះអាងពីការទប់ស្កាត់នុយក្លេអ៊ែរ

សេអ៊ូល៖ អ្នកជំនាញលេីកឡេីងថា ជំហានដែលអាចកើតមាន បំផុតរបស់កូរ៉េខាងជើង អាចជាមធ្យោបាយមួយក្នុងការជំរុញ សមត្ថភាពនុយក្លេអ៊ែរ គឺការបាញ់មីស៊ីលបាញ់ ចេញពីនាវាមុជទឹក និងមីស៊ីលផ្លោងឆ្លងទ្វីបថ្មី (SLBM) ទោះបីជារបបនេះត្រូវបានគេរំពឹងថា នឹងដើរទៅមុខយ៉ាងលំបាក មុនការបោះឆ្នោត ប្រធានាធិបតីអាមេរិកក៏ដោយ។

ទីភ្នាក់ងារព័ត៌មានមជ្ឈិម របស់កូរ៉េខាងជើង បានរាយការណ៍ថា បន្ទាប់ពីអវត្តមានរយៈពេលមួយសប្តាហ៍ពីសាធារណៈមេដឹកនាំ កូរ៉េខាងជើងលោកគីម ជុងអ៊ុន បានកោះប្រជុំគណៈកម្មាធិការយោធាកណ្តាលនៃ គណបក្សពលករកំពុងកាន់អំណាច និងបានពិភាក្សាអំពី “គោលនយោបាយថ្មីសម្រាប់ការបង្កើនការទប់ស្កាត់ សង្គ្រាមនុយក្លេអ៊ែរបន្ថែមទៀត” ។

ការប្រកាសនេះបានទាក់ទាញ ចំណាប់អារម្មណ៍ថ្មី ចំពោះការព្រមានមួយ ដែលកូរ៉េខាងជើងបានចេញនៅចុងឆ្នាំមុន ថា ខ្លួននឹងបង្ហាញនូវអាវុធយុទ្ធសាស្ត្រថ្មី ហើយអាចធ្វើសកម្មភាពជាក់ស្តែងគួរឱ្យភ្ញាក់ផ្អើល ចំពេលមានកិច្ចចរចានុយក្លេអ៊ែរ ជាប់គាំងជាមួយសហរដ្ឋអាមេរិក៕

ដោយ ឈូក បូរ៉ា

To Top