ព័ត៌មានអន្តរជាតិ

ក្រសួងការបរទេសចិន៖ ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលចិន ក្នុងការប្រកាន់ខ្ជាប់ជានិច្ច នូវគោលនយោបាយប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ គឺមិនងាករេជា ដាច់ខាត

ប៉េកាំង៖ ក្នុងសន្និសីទកាសែត ជាប្រចាំរបស់ក្រសួងការបរទេសចិន នៅថ្ងៃទី២៦ ខែឧសភា មានអ្នកសារព័ត៌មាន សួរថាក្រុមមេធាវីហុងកុង មួយចំនួនតូចបង្ហាញថា សភាតំណាងប្រជាជន ទូទាំងប្រទេសចិន តាក់តែងច្បាប់ សន្តិសុខជាតិពាក់ព័ន្ធនឹង ហុងកុង បានល្មើសនឹងច្បាប់មូលដ្ឋាន។ តើភាគីចិន ឆ្លើយតបយ៉ាងណាចំពោះ រឿងនេះ?
ទាក់ទិននឹងបញ្ហានេះ លោក ចាវ លីជាន អ្នកនាំពាក្យក្រសួង ការបរទេសចិន បានថ្លែងថា លោក វ៉ាង ឆឹន អនុប្រធានគណៈកម្មាធិការ អចិន្ត្រៃយ៍នៃ សភាតំណាងប្រជាជន ទូទាំងប្រទេសចិន បានបកស្រាយអំពី សេចក្តីព្រាងច្បាប់ នៃ សេចក្តីសម្រេចចិត្ត ស្តីពីការតាក់តែងច្បាប់ សន្តិសុខជាតិ ពាក់ព័ន្ធនឹង ហុងកុង រួចហើយ ចំណែកឯការិយាល័យកិច្ចការ ហុងកុង និងម៉ាកាវ នៃក្រុមប្រឹក្សា កិច្ចការរដ្ឋចិន ការិយាល័យទំនាក់ទំនង មជ្ឈិមចិនប្រចាំហុងកុង ព្រមនិង ក្រសួងការបរទេសចិន ក៏សុទ្ធតែបានថ្លែង អំពីរបៀវវារៈពាក់ព័ន្ធនឹង ហុងកុង ក្នុងមហាសន្និបាតសភាតំណាងប្រជាជន ទូទាំងប្រទេសចិនដែរ ដើម្បីអធិប្បាយអំពីគោលជំហរ របស់ចិន ។

លោក ចាវ លីជាន បានគូសបញ្ជាក់ថា ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលចិន ក្នុងការប្រកាន់ខ្ជាប់ជានិច្ច នូវគោលនយោបាយប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ និងក្នុងការគាំពារអធិបតេយ្យភាព សន្តិសុខនិងផលប្រយោជន៍ខាងការ អភិវឌ្ឍន៍របស់ ប្រទេសជាតិ ក៏ដូចជាក្នុងការ ប្រឆាំងនឹងរាល់កម្លាំង បរទេសណាដែលលូកដៃ ចូលកិច្ចការ ហុងកុង គឺមិនងាករេជាដាច់ខាត ៕

To Top