ចិន៖ ពេលផ្តល់បទសម្ភាសន៍ ជាមួយអ្នកសារព័ត៌មាន នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍ មជ្ឈិមចិន លោក Li Jiachao ប្រធាននាយកដ្ឋានសន្តិសុខ ហុងកុង បានថ្លែងថា នាយកដ្ឋានសន្តិសុខ ហុងកុង និងកងកម្លាំងចំនួន៦ នៅក្រោម ឱវាទសូមគាំទ្រ យ៉ាងពេញទំហឹងចំពោះ ការតាក់តែងច្បាប់ ដើម្បីគាំពារសន្តិសុខនៅ ហុងកុង ការតាក់តែងច្បាប់ពាក់ព័ន្ធនឹងធ្វើ ឱ្យស្ថាប័ននីតិប្រតបត្តិ ហុងកុង អាចអនុវត្តតាមផ្លូវច្បាប់ នឹងកាន់តែមានជំនឿចិត្តនិង មានសមត្ថភាពក្នុងការ បង្រ្កាបសកម្មភាពដែល បង្កការប៉ះពាល់ដល់សន្តិសុខជាតិ នឹងមានអំណោយផល ដល់ការគាំពារ វិបុលភាពនិងស្ថិរភាពរបស់ ហុងកុង ក្នុងរយៈពេលយូរក៏ដូចជា មានអំណោយផលដល់ការគាំពារប្រទេសជាតិ ឱ្យមានចីរភាពនិងស្ថិរភាព ផងដែរ ។
លោក Li Jiachao បានថ្លែងថាប្រទេសចិនតាក់តែងច្បាប់ និងបង្កើតយន្តការអនុវត្តច្បាប់ ដើម្បីគាំពារសន្តិសុខប្រទេសជាតិ ប្រការនេះគឺមានភាពចាំបាច់ និងសំខាន់ណាស់។ ច្បាប់របស់ ហុងកុង មានចន្លោះខ្វះខាត ជាពិសេសគឺក្នុង ប៉ុន្មានឆ្នាំចុងក្រោយនេះ បានស្តែងចេញនូវកង្វះខាតមួយចំនួន ការតាក់តែងច្បាប់ ដើម្បីគាំពារសន្តិសុខនៅ ហុងកុង បានបំពេញកង្វះខាតនេះ ក្នុងគ្រាដ៏គន្លឹះបំផុត ។ បន្ទាប់ពីច្បាប់សន្តិសុខត្រូវ តាក់តែងឡើងនាយកដ្ឋានសន្តិសុខ និង កង កម្លាំង នៅក្រោមឱវាទអាចរួមគ្នា បំពេញការងារតាមផ្លូវច្បាប់ ៕