ព័ត៌មានអន្តរជាតិ

អាមេរិកត្រៀមដកខ្លួន ចេញពីអាហ្គានីស្ថានទាំងស្រុង នៅមុនការបោះឆ្នោត អាណត្តិថ្មី

បរទេស៖ នៅថ្ងៃពុធនេះ យោងតាមរបាយការណ៍ជាច្រើន បានអះអាងថា មន្រ្តីក្រសួងការពារជាតិ គ្រោងនឹងធ្វើបទសម្ភាសន៍ អំពីផែនការ និងជម្រើសមួយចំនួន របស់លោកប្រធានាធិបតី ដូណាល់ត្រាំ ដើម្បីដកកងកម្លាំង សហរដ្ឋអាមេរិក ទាំងអស់ ចេញពីអាហ្វហ្គានីស្ថាន។

ក្នុងនោះផែនការមួយ ដែលអាមេរិក គ្រោងនឹងដកងកម្លាំងរបស់ខ្លួន ឲ្យអស់ពីប្រទេសអាហ្គានីស្ថាន ឲ្យអស់នៅមុនខែវិច្ឆិកា ឆ្នាំ២០២០ ដែលជាពេលវេលា នៃការបោះឆ្នោត អាណិត្តប្រធានាធិបតីថ្មី របស់ប្រទេសអាមេរិក។ មន្ត្រីជាន់ខ្ពស់អាមេរិក បានបញ្ជាក់ដែរថា ផែនការនិងជម្រើសទាំងនោះ នឹងត្រូវធ្វើការបង្ហាញ ទៅកាន់ប្រធានាធិបតី នៅមុនពេលការបោះឆ្នោត មកដល់ ហើយជម្រើសផ្សេង ក៏មានដូចជាការដកទ័ព ៥០០០ឬ១៥០០នាក់ ផងដែរ ចេញពីប្រទេស នៅមជ្ឈឹមបូព៍ាមួយនេះ។

គួរឲ្យដឹងដែរថា តាមផែនការចាស់ របស់អាមេរិកគឺខ្លួន បានប្តេជ្ញាចិត្តថានឹងដកទ័ព របស់ខ្លួន ប្រមាណជា៣៤០០នាក់ ពីអាហ្គានីស្ថាន ក្នុងខែកក្កដា និងដកទ័ពទាំងអស់ ចេញពីទីនេះឲ្យ បានមុនខែឧសភាឆ្នាំ២០២១ ៕

ប្រែសម្រួល៖ស៊ុនលី

To Top