បរទេស៖ នៅថ្ងៃពុធទី២៧ ខែឧសភានេះ ប្រទេសប៊្រុយណេ បានប្រកាសអំពីករណីបាត់បង់ជីវិត ពលរដ្ឋរបស់ខ្លួនម្នាក់ទៀតហើយ ដោយសារកូវីដ១៩ ដែលជាករណីទី២ ហើយក្នុងប្រទេសមួយនេះ។
យោងតាមការអះអាង របស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកជំងឺដែលមានអាយុ ប្រមាណជា៥៦ឆ្នាំ ភេទប្រុស បានទទួលការព្យាបាល ថែរក្សានិងដាក់ ឲ្យដាច់ដោយឡែក នៅក្នុងមន្ទីរពេទ្យមួយកន្លែង ក្រោយរកឃើញថា គាត់មានផ្ទុកកូវីដ១៩ តាំងតែពីថ្ងៃទី២៤ខែមិនា ។
គិតត្រឹមថ្ងៃពុធនេះដែរ គ្មានករណីឆ្លងថ្មី គ្មានករណីជាសះស្បើយ គឺសរុបមាន១៤១ករណី ផ្ទូកនិងជាសះស្បើយ១៣៧ដដែល ប៉ុន្តែអ្នកស្លាប់បានកើនឡើង ដល់ទៅ២នាក់ហើយ ៕
ប្រែសម្រួល៖ស៊ុនលី