សឹង្ហបុរី៖ ប្រទេសសឹង្ហបូរី បានរាយការណ៍ថា មានករណីឆ្លងមេរោគកូវីដ១៩ថ្មី ចំនួន ៥៣៣នាក់ថែមទៀត គិតត្រឹមថ្ងៃត្រង់ថ្ងៃពុធ (២៧ ឧសភា) ដែលចំនួនសរុប នៃការឆ្លងបានកើនឡើង ដល់ ៣២.៨៧៦នាក់ ។
យោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ៣ ករណីដែលឆ្លងថ្មីនេះ គឺពលរដ្ឋសិង្ហបុរី ឬអ្នករស់នៅអចិន្ត្រៃយ៍។
ក្រសួងសុខាភិបាលសឹង្ហបុរី បានឱ្យដឹងនៅក្នុងការ ធ្វើបច្ចុប្បន្នភាពប្រចាំថ្ងៃ របស់ខ្លួនថា ភាគច្រើននៃការឆ្លងថ្មី ពាក់ព័ន្ធនឹងពលករបរទេស ដែលស្នាក់នៅ ក្នុងអន្តេវាសិកដ្ឋាន៕
ប្រែសម្រួលៈ ណៃ តុលា
