ព័ត៌មានអន្តរជាតិ

UNC នៅតែមិនអាចបញ្ជាក់ថា តើកូរ៉េខាងជើង ចាប់ផ្តើមបាញ់ប្រហារនៅ DMZ មុន ឬយ៉ាងណា

សេអ៊ូល៖ បញ្ជាការអង្គការ សហប្រជាជាតិ (UNC) បានឲ្យដឹងថា ខ្លួនមិនអាចកំណត់ ឱ្យបានច្បាស់លាស់ ថាតើកូរ៉េខាងជើង បានចាប់ផ្តើមការដោះដូរកាំភ្លើង ជាមួយកូរ៉េខាងត្បូង ដោយចេតនា ឬដោយកំហុសនោះទេ ប៉ុន្តែបានរកឃើញថា ភាគីទាំងពីរបានរំលោភ លើកិច្ចព្រមព្រៀងឈប់បាញ់។

បញ្ជាការដឹកនាំ ដោយអង្គការសហប្រជាជាតិ ដែលគ្រប់គ្រងតំបន់គ្មានយោធា (DMZ) និងអនុវត្តបទឈប់បាញ់ ដែលបានបញ្ឈប់សង្គ្រាមកូរ៉េឆ្នាំ ១៩៥០-៥៣ បានឈានដល់ការសន្និដ្ឋាន បន្ទាប់ពីការស៊ើបអង្កេត រយៈពេលមួយសប្តាហ៍ ទៅលើឧប្បត្តិហេតុ ៣ ឧសភា ដែលគ្រាប់ចំនួន ៤ គ្រាប់ពីកូរ៉េខាងជើង បានវាយប្រហារកូរ៉េខាងត្បូង ប៉ុស្តិ៍យាមកូរ៉េដឹកនាំ កងទ័ពកូរ៉េខាងត្បូង ក៏បានបាញឆ្លើយតបវិញដែរ។

យោងតាមការស៊ើបអង្កេត បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានប្រព្រឹត្តនូវការរំលោភបំពាននេះ នៅពេលដែលខ្លួន បានបាញ់អាវុធតូចៗចំនួន ១៤ ជុំ ដែលមានកំពស់ ១៤.៥ មីល្លីម៉ែត្រ ពីប៉ុស្តិ៍យាមរបស់ខ្លួន ដែលស្ថិតនៅផ្នែកខាងជើង នៃព្រំដែនអន្តរកូរ៉េ នៅប៉ុស្តិ៍យាមកូរ៉េខាងត្បូងមួយ៕ ដោយ៖ ឈូក បូរ៉ា

To Top