ព័ត៌មានអន្តរជាតិ

អាមេរិក បញ្ចប់ការលើកលែង ពាក់ព័ន្ធកិច្ចព្រមព្រៀង នុយក្លេអ៊ែអ៊ីរ៉ង់

បរទេស៖ រដ្ឋបាលសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានប្រកាសនៅថ្ងៃពុធសប្ដាហ៍នេះថា ខ្លួននឹងបញ្ចប់ការលើកលែង ទណ្ឌកម្មទាំងអស់ ដែលអនុញ្ញាតឲ្យក្រុមហ៊ុនបរទេស ធ្វើការងារនៅបរិវេណនុយក្លេអ៊ែ របស់ប្រទេសអ៊ីរ៉ង់ ហើយនេះគឺជា ការធ្វើឲ្យកាន់តែធ្ងន់ធ្ងរឡើង របស់ទីក្រុងវ៉ាស៊ីនតោន ពីកិច្ចព្រមព្រៀងឆ្នាំ២០១៥ ដែលមានគោលបំណង ទប់ស្កាត់មិនឲ្យទីក្រុងតេអេរ៉ង់ កសាងអាវុធនុយក្លេអ៊ែ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បាននិយាយថា ក្រុមហ៊ុននានា ដែលទទួលបានការអនុញ្ញាត ក្រោមការលើកលែងនៃ កិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥ ឲ្យធ្វើការងារនៅកន្លែង អាវុធនុយក្លេអ៊ែអ៊ីរ៉ង់នោះ មានពេល ៦០ថ្ងៃ សម្រាប់បញ្ឈប់ប្រតិបត្តិការ។

រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ បានមានប្រសាសន៍ថា សកម្មភាពបង្កហេតុដែល កំពុងតែប្រព្រឹត្តទៅរបស់អ៊ីរ៉ង់ ការលេងហ្គេមនុយក្លេអ៊ែ និងការពង្រីកសកម្មភាពរសើប ជាហេតុធ្វើឲ្យលោកមិនរក្សាបន្តការ លើកលែងទណ្ឌកម្មទាំងនេះទៀត ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top