បរទេស៖ អគ្គលេខាធិការ អង្គការសហប្រជាជាតិ Antonio Guterres នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានស្នើឲ្យប្រទេសនានា នៅទូទាំងពិភពលោក ឲ្យធ្វើការងារចាត់វិធានការក្នុង ៦ចំណុច ដើម្បីទប់ស្កាត់ផលប៉ះពាល់ហិរញ្ញវត្ថុ ដោយសារការផ្ទុះឆ្លងនៃវីរុសកូរ៉ូណា។
នៅក្នុងអំឡុងកិច្ចប្រជុំមួយ ស្តីពីហិរញ្ញវត្ថុនិងអភិវឌ្ឍន៍ លោក Guterres បានស្នើប្រទេសនានាដោះស្រាយ វិបត្តិហិរញ្ញវត្ថុសកល ផ្តល់ដំណោះស្រាយ សមស្របចំពោះបំណុល ជំរុញឥណទាននាយកដែលក្តោបក្តាប់ បំណុលនៃប្រទេសកំពុងអភិវឌ្ឍ ឲ្យផ្តល់ការបន្ធូរបន្ថយបំណុល ផ្តល់ការលើកទឹកចិត្ត ក្នុងប្រព័ន្ធហិរញ្ញវត្ថុសកល ជាមួយគោលដៅអភិវឌ្ឍន៍ ប្រកបដោយចិរភាពរបស់យូអិន ទប់ស្កាត់លំហូហិរញ្ញវត្ថុខុសច្បាប់ និងធ្វើឲ្យកាន់តែប្រសើរ ឡើងពីការរាតត្បាតឆ្លងវីរុសថ្មី។
យងតាមសេចក្តីរាយការណ៍ ពីកាសែត UPI បានឲ្យដឹងថា លោកអគ្គលេខាធិការ អង្គការសហប្រជាជាតិ បានមានប្រសាសន៍ដូច្នេះថា “ការឆ្លងកាត់មេរោគកូវីដ១៩ និងធ្វើឲ្យមានភាពប្រសើរឡើង នឹងត្រូវចំណាយប្រាប់ ប៉ុន្តែផ្លូវផ្សេងទៀត នឹងចំណាយកាន់តែច្រើនជាងនេះ។ នេះគឺជាវិបត្តិពិភពលោក និងអាស្រ័យលើយើងទាំងអស់គ្នា ត្រូវដោះស្រាយវា” ៕
ប្រែសម្រួល៖ ប៉ាង កុង