សេអ៊ូល៖ ក្រុមអ្នកជំនាញសហរដ្ឋអាមេរិក បានឲ្យដឹងកាលពីថ្ងៃសុក្រ ដោយដកស្រង់ សំអាងលើរូបភាព ផ្កាយរណបថ្មីៗនេះថា រោងចក្រផលិតអ៊ុយរ៉ាញ៉ូម ដ៏ធំមួយ របស់កូរ៉េខាងជើង នៅតែដំណើរការ ហើយបន្តធ្វើឱ្យទាន់សម័យថែមទៀត ។
មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិបានឲ្យដឹងថា រោងចក្រផង់សាន់សានអ៊ុយរ៉ាញ៉ូម ផ្តោតលើចម្ងាយ ៤៥ គីឡូម៉ែត្រពីតំបន់គ្មានយោធា ដែលបែងចែកប្រទេសកូរ៉េ មានសារសំខាន់ណាស់ពី ព្រោះវាជាប្រភពវត្ថុធាតុដើម ដែលគេស្គាល់ថាត្រូវបានប្រើ សម្រាប់ការផលិតអ៊ុយរ៉ាញ៉ូម ដែលចម្រាញ់បានខ្ពស់ សម្រាប់កម្មវិធីអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង។
ប្រភពបានឲ្យដឹងថាផ្អែកលើសកម្មភាព ដែលបានអង្កេតនៅក្នុងរូបភាព កាលពីថ្ងៃទី២២ ខែមីនា រោងចក្រនេះ “ទំនងជានឹងនៅតែសកម្ម សម្រាប់អនាគតដែលអាចមើលឃើញជាមុន” ។
យោងទៅតាម CIA រោងចក្រនេះ បានផលិត សារធាតុអ៊ុយរ៉ាញ៉ូមប្រមូលផ្តុំ ឬពណ៌លឿង ចាប់តាំងពីពាក់កណ្តាល ទសវត្សឆ្នាំ១៩៩០ និងមានសារៈសំខាន់ សម្រាប់ថ្នាក់ដឹកនាំកូរ៉េខាងជើង និងកម្មវិធីអាវុធនុយក្លេអ៊ែរ របស់ប្រទេស៕
ដោយ ឈូក បូរ៉ា