បរទេស៖ ហ្វូងបាតុករ កាលពីល្ងាចថ្ងៃសុក្រ ម៉ោងនៅសហរដ្ឋអាមេរិក បានបន្តវាយលុកលុយ ទៅដល់ខាងមុខមជ្ឈមណ្ឌលមួយកន្លែង របស់ទូរទស្សន៍CNN នៅក្នុងរដ្ឋអាត្លង់តានិងព្រមទាំង មានការប្រើប្រាស់ អំពើហិង្សាផង ជាមួយនឹងក្រុមប៉ូលីសផងដែរ។
គួរឲ្យដឹងដែរថា ការចាប់ផ្តើម ប្រមូលផ្តុំគ្នាដំបូង នៅពេលថ្ងៃត្រង់ដោយសន្តិភាព រវាងគ្នានឹងគ្នាប៉ូលីស និងហ្វូងបាតុករ គឺធ្វើឡើង ដើម្បីឆ្លើយតបទៅនឹង ហេតុការណ៍បាត់បង់ជីវិតលោក George Floyde ដោយសារក្រុមប៉ូលីស នៃទីក្រុង Minneapolis កាលពីថ្ងៃទី២៥ ខែឧសភាកន្លងមក។
រហូតមកដល់ម៉ោង៦ល្ងាច ក្រុមបាតុករចាប់ផ្តើម នាំគ្នាសម្រុកទៅមុខ ដើម្បីចង់ចូលទៅដល់ ខាងក្នុងមជ្ឈមណ្ឌលរបស់CNN ប៉ុន្តែត្រូវបានរារាំង ដោយប៉ូលីសននិងឈានទៅដល់ ការប្រើប្រាស់ អំពើហិង្សាអស់ រយៈពេលជាច្រើន ម៉ោងរហូតដល់ក្រុមប៉ូលីសទប់លែងជាប់ ក៏បានខលហៅសុំជំនួយ ហើយជាលទ្ធផល ផ្នែកខាងក្រៅ និងខាងក្នុងអគារ មជ្ឈមណ្ឌលត្រូវបានរងការបំផ្លាញនយ៉ាងដំណំ៕
ប្រែសម្រួល៖ស៊ុនលី