ព័ត៌មានអន្តរជាតិ

ប៉ូលីសចាប់ខ្លួនមនុស្ស៧០នាក់ នៅទីក្រុង អាត្លង់តា ស្របពេលអ្នកតវ៉ាប្រឆាំង បម្រាមគោរច

បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន ស៊ីអិនអិន នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ បានរាយការណ៍ថា យោងតាមសម្តីរបស់លោក John Chafee ជាមន្ត្រីនាំពាក្យនាយកដ្ឋានប៉ូលីសទីក្រុងអាត្លង់តា ប៉ូលីសនៅរដ្ឋអាត្លង់តា នៅរាត្រីថ្ងៃសៅរ៍ (ម៉ោងនៅសហរដ្ឋអាមេរិក) បានចាប់ខ្លួនមនុស្សចំនួន៧០នាក់។

បម្រាមគោរចនោះ តាមសេចក្តីរាយការណ៍ ត្រូវបានដាក់ក្នុងទីក្រុងនោះ ចាប់ពីម៉ោង៩យប់ថ្ងៃសៅរ៍ ហើយនៅមុននោះ នាយកដ្ឋានប៉ូលីសទីក្រុងអាត្លង់តា បាននិយាយប្រាប់ថា ខ្លួនបានឃើញចំនួនមនុស្សតាមដងផ្លូវថយចុះ ស្របពេលដែលបម្រាមគោរចជិតត្រូវបានដាក់ ប៉ុន្តែអ្នកតវ៉ានៅតែមានចំនួនច្រើន។ 

ព័ត៌មានដែលធ្វើបច្ចុប្បន្នភាព លើបណ្ដាញសង្គមធ្វីតធ័ររបស់កងកម្លាំងការពារ បាននិយាយប្រាប់ថា ប៉ូលីសបានរងការវាយប្រហារដោយដុំថ្ម និងឧបករណ៍ដទៃផ្សេងទៀត ហើយទ្រព្យសម្បត្តិនៅទីក្រុងនោះ ក៏រងការខូចខាតពីស្នាដៃរបស់ក្រុមបាតុករផងដែរ៕ 

ប្រែសម្រួល៖ប៉ាង កុង 

To Top