បរទេស៖ មនុស្សរាប់រយនាក់ បានធ្វើការតវ៉ានៅក្នុងទីក្រុងឡុងដ៍ និងទីក្រុងប៊ែកឡាំង កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ជាការបង្ហាញកម្លាំងរួបរួមគ្នា ជាមួយបាតុកម្មនៅសហរដ្ឋអាមេរិក ជុំវិញការស្លាប់បុរសស្បែកខ្មៅមួយរូប ដែលត្រូវគេបង្ហាញដង្ហក់រកខ្យល់ ក្នុងខណៈប៉ូលីសស្បែកស លុតជង្គង់លើករបស់គាត់ នៅក្នុងទីក្រុងមីណេអាប៉ូលីស។
អ្នកតវ៉ាទាំងនោះ បានអង្គុយលុតជង្គង់នៅទីលាន Trafalgar ក្នុងកណ្ដាលទីក្រុងឡុងដ៍ និងស្រែកព្រមគ្នាថា “គ្មានយុត្តិធម៌ គ្មានសន្តិភាព” ហើយបន្ទាប់មកបាន ដើរដង្ហែក្បួនកាត់វិមានរដ្ឋសភា និងបញ្ចប់នៅខាងក្រៅស្ថានទូត របស់សហរដ្ឋអាមេរិក។
ចំណែកនៅក្នុងទីក្រុងប៊ែកឡាំងវិញ មានអ្នកតវ៉ារាប់រយនាក់ បានដើរដង្ហែក្បួនតវ៉ាមួយ នៅខាងក្រៅស្ថានទូតសហរដ្ឋអាមេរិក ដោយកាន់បដារថា “រកយុត្តិធម៌ឲ្យលោក George Floyd“ “ឈប់សម្លាប់ពួកយើង” និង “នរណាជាក” ៕
ប្រែសម្រួល៖ ប៉ាង កុង