ព័ត៌មានអន្តរជាតិ

លោក ត្រាំ ប្រកាសដាក់ពង្រាយ យោធាអាមេរិក ទៅកាន់រដ្ឋនានាណា ដែលមិនប្រើឆ្មាំជាតិបង្ក្រាបការតវ៉ា

បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ត្រាំ នៅថ្ងៃច័ន្ទនេះបាននិយាយថា លោកនឹងដាក់ពង្រាយយោធាអាមេរិក ទៅកាន់រដ្ឋនានា ដែលមិនប្រើឆ្មាំជាតិ ក្នុងចំនួនគ្រប់គ្រាន់ ដើម្បីគ្របដណ្តប់តាមដងផ្លូវ ខណៈការតវ៉ាប្រឆាំងនឹង ភាពសាហាវឃោរឃៅរបស់ប៉ូលីស បានកើតឡើងនៅទូទាំងសហរដ្ឋអាមេរិក។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា លោក ត្រាំបាននិយាយនៅក្នុងសួនច្បារ នៅសេតវិមាន ខណៈដែលគ្រាប់បែកដៃបានផ្ទុះឡើងនៅឧទ្យាន Lafayette ក្នុងរដ្ឋធានីរបស់ប្រទេសនេះ។

ដោយសំដៅទៅលើកុបកម្ម ដែលបានចាប់ផ្តើមកាលពីសប្តាហ៍មុន បន្ទាប់ពីមានឃាតកម្មទៅលើ បុរសជនជាតិអាមេរិកដើមកំណើត អាហ្រ្វិកម្នាក់ដែលគ្មានអាវុធ ដោយលោក George Floyd ដោយអតីតរដ្ឋមន្រ្តីប៉ូលីសលោក Derek Chauvin ក្នុងរដ្ឋមីនីសូតានៅថ្ងៃទី ២៥ ខែឧសភា។

លោក ត្រាំ បាននិយាយថា “យើងមិនអាចអនុញ្ញាតឱ្យ សម្រែកដ៏សុចរិត និងអ្នកតវ៉ាដោយសន្តិវិធីត្រូវ បានលង់ទឹកដោយហ្វូងមនុស្ស ដែលមានកំហឹងនោះទេ” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top