ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ប្រឈមមុខនឹងរលក​ វីរុសកូរ៉ូណាទីពីរ ប្រសិនបើប្រជាជនមិន យកចិត្តទុកដាក់នឹងបម្រាម

បរទេស៖ រដ្ឋមន្ត្រីសុខាភិបាលអ៊ីរ៉ង់ លោក Saeed Namaki បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសអ៊ីរ៉ង់អាចប្រឈមមុខ នឹងរលក់ទីពីរកាន់តែខ្លាំង នៃការឆ្លងវីរុសកូរ៉ូណា ប្រសិនបើប្រជាជនព្រងើយកន្តើយ ចំពោះសេចក្តីណែនាំ និងច្បាប់គម្លាតទំនាក់ទំនងសង្គម ។

នៅក្នុងសន្និសីទកាសែតមួយ ដែលផ្សាយលើកញ្ចក់ទូរទស្សន៍រដ្ឋ លោក Saeed Namaki បាននិយាយប្រាប់ដូច្នេះថា “ការផ្ទុះឆ្លងនៅមិនទាន់ កន្លងផុតនៅឡើយនោះទេ ហើយនៅពេលណាមួយ វាប្រហែលអាចនឹងវិលត្រឡ់ប់វិញ កាន់តែខ្លាំងជាងមុន”។

គួរបញ្ជាក់ថា សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ដែលជាប្រទេសមួយក្នុងចំណោម ប្រទេសរងគ្រោះធ្ងន់ធ្ងរដោយវិរុសកូរ៉ូណា នៅក្នុងតំបន់នោះ បានចាប់ផ្តើមបន្ធូរបន្ថយ បម្រាមគោរចរបស់ខ្លួន នៅក្នុងខែមេសា បន្ទាប់ពីមានករណីស្លាប់បានថយចុះ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top