ព័ត៌មានអន្តរជាតិ

បាតុកម្មដោយសារការ ស្លាប់បុរសស្បែកខ្មៅ George Floyd ឈានចូលដល់ថ្ងៃទី៦ហើយ

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទ ទី១ ខែមិថុនា បានសរសេរថា អំពើហឹង្សាដែលបានផ្ទុះឡើង នៅក្នុងទីក្រុងនានាទូទាំងប្រទេសអាមេរិក បានឈានចូលមកដល់ថ្ងៃទី៦ ហើយហើយស្ថានភាពគឺកាន់ តែរីកធំឡើយងនៅលើយ ។

គួរបញ្ជាក់ថា បាតុកម្មដែលបណ្តាលមកពី ការបាត់បង់ជីវិតរបស់បុរសស្បែកខ្មៅម្នាក់ ដែលមានឈ្មោះថា George Floyd ដោយសារតែក្រុមប៉ូលីសនៅរដ្ឋ Minnesota នៅថ្ងៃទី៦នេះ បានធ្វើឲ្យរីករាលដាលទៅដល់ទីក្រុងចំនួន៤០ ហើយដោយភាគច្រើនបានឈាន ទៅដល់ការប្រើប្រាស់អំពើហិង្សា ដើម្បីប្រឈមមុខគ្នាផង។

ជាការឆ្លើយតបនៅត្រឹមថ្ងៃចន្ទ កងកម្លាំងរក្សាសន្តិសុខ របស់ប្រទេសអាមេរិកបានឈានទៅ ដល់ការប្រកាសអាសន្ន នៅតាមទីក្រុងមួយចំនួន ហើយបានដាក់ពង្រាយ កងកម្លាំងរបស់ខ្លួនប្រមាណជា ៥០០០នាក់ មកហើយទៅក្នុងរដ្ឋទាំង១៥ និងជាពិសេសវ៉ាស៊ិនតោនផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top