ព័ត៌មានអន្តរជាតិ

ក្រៅពីអាមេរិក នៅមានប្រទេសមហាអំណាចណាទៀត ដែលកំពុងធ្វើបាតុកម្ម ដោយសារការស្លាប់ របស់លោកFlyod?

បរទេស៖ នៅថ្ងៃចន្ទនេះ ការបាតុកម្មដ៏ខ្លាំងក្លា ក្រោយការបាត់បង់ជីវិត បុរសស្បែកខ្មៅមានឈ្មោះថា George Floyd នៅអាមេរិកនោះ គឺបានឈានមកដល់ថ្ងៃទី៦ហើយ ក្នុងនោះទីក្រុងដល់ទៅជិត៤០ នៅទូទាំងអាមេរិក កំពុងប្រឈមមុខ ទៅនឹងហ្វូងបាតុករាប់ពាន់នាក់ ដែលភាគច្រើន បានប្រើប្រាស់អំពីហិង្សា ដើម្បីដោះស្រាយគ្នាផង។

កងកម្លាំងសន្តិសុខរបស់ប្រទេស បានអះអាងថា ក្រុមយោធារបស់ខ្លួន ប្រមាណជា៥០០០នាក់ ត្រូវបានដាក់ពង្រាយ ទៅកាន់រដ្ឋចំនួន១៥ ព្រមទាំងវ៉ាស៊ិនតោនផង ដើម្បីទប់ស្កាត់ក្រុមបាតុករ ដែលពោរពេញទៅដោយកំហឹង។

យោងតាមការចេញផ្សាយរបស់ CNN នៅថ្ងៃនេះដែរ បានសរសេរថា មិនត្រឹមតែអាមេរិកនោះទេ គេសង្កេតឃើញថា កាលពីចុងសប្តាហ៍ ប្រទេសមហាអំណាចជាច្រើនទៀត ក៏ឃើញមានសកម្មភាពបាតុកម្ម ដើម្បីស្នើសុំយុត្តិធម៌ ពីក្រុមប៉ូលិសអាមេរិកផងដែរ ដែលមានដូចជាប្រទេសអង់គ្លេស អាល្លឺម៉ង់ ដាណឺម៉ាក អ៊ីតាលី ញូវស៊ីឡេន ព្រមទាំងកាណាដាផង៕

ប្រែសម្រួល៖ស៊ុនលី

To Top