ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលឥណ្ឌា អនុម័តលើទឹកប្រាក់ជាង ៩ពាន់លានដុល្លារ ដើម្បីទ្រទ្រង់ ដល់វិស័យពាណិជ្ជកម្មធុនតូច និងកសិករ

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ថា កាលពីថ្ងៃចន្ទ រដ្ឋាភិបាលឥណ្ឌា បានអនុម័តទៅលើទឹកប្រាក់ ៩,៣៣ពាន់លានដុល្លារសហរដ្ឋអាមេរិក ដើម្បីជួយទ្រទ្រង់ ដល់សហគ្រាសធុនតូច និងមធ្យម (MSMEs) និងបានអនុម័ត លើការកំណត់ដ៏ជាក់លាក់ថ្មីមួយ សម្រាប់អង្គភាពទាំងនេះផងដែរ ។

អាននៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញ ដោយគណៈកម្មាធិការ គណៈរដ្ឋមន្ត្រីទទួលបន្ទុក វិស័យសេដ្ឋកិច្ច (CCEA)បានឲ្យដឹងថា “ការអនុម័តសម្រាប់ការផ្តល់ជូន នូវទឹកប្រាក់២០.០០០ Rs ស្មើនឹង២,៦៦ពាន់លានដុល្លារ ដែលជាប្រាក់គំាទ្រដល់បំណុល ដែលនឹងផ្តល់្យគាំទ្រដល់” MSMEs ។ នេះនឹងទទួលបានប្រយោជន៍២ នៅក្នុងវិស័យ MSMEs ។
“ការអនុម័តសម្រាប់សមភាព នៃការផ្តល់ប្រាក់៥០.០០០ Rs ស្មើនឹង៦,៦៧ពាន់លានដុល្លារអាមេរិក សម្រាប់ MSMEs តាមរយៈប្រាក់ដើមទុន នៃមូលនិធិហៅថា (FoF) ។ នេះនឹងបង្កើត ឲ្យមានក្របខណ្ឌមួយ ដើម្បីជួយដល់ MSMEs ក្នុងការបង្កើនសមត្ថិភាព ។ នេះក៏នឹងផ្តល់នូវឱកាសមួយ ដើម្បីទទួលបានការចុះឈ្មោះ ក្នុងទីផ្សារមូលបត្រផងដែរ”។

ការអនុម័តទាំងពីរនេះ ជាផ្នែកមួយនៃកញ្ចប់ថវិកា ទ្រទ្រង់របស់រដ្ឋាភិបាល ដែលត្រូវបានប្រកាសដោយ លោក Nirmala Sitharaman រដ្ឋមន្ត្រីហិរញ្ញវត្ថុសហព័ន្ធ កាលពីខែមុន ដើម្បីគាំទ្រដល់ការទប់ស្កាត់ការ ធ្លាក់ចុះសេដ្ឋកិច្ចក្នុងគ្រា ដែលមានការឆ្លងជំងឺកូវីដ១៩ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top
×