ព័ត៌មានអន្តរជាតិ

អាមេរិក ចាប់ផ្តើមការស៊ើបអង្កេត លើពន្ធឌីជីថល លេីប្រទេសចំនួន ៨

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនកំពុងចាប់ផ្តើម ការស៊ើបអង្កេត លើពន្ធសេវាកម្មឌីជីថល ដែលកំពុងត្រូវបានពិចារណា ឬអនុម័តដោយដៃគូ ពាណិជ្ជកម្មរបស់ខ្លួន ដូចជាសហភាពអឺរ៉ុប និងឥណ្ឌា ដែលជាវិធានការមួយ ដែលអាចនាំឱ្យមានការ ដាក់ពន្ធលើទណ្ឌកម្ម។

លោក Robert Lighthizer តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា“ ប្រធានាធិបតីលោក ដូណាល់ ត្រាំ មានការព្រួយបារម្ភថា ដៃគូពាណិជ្ជកម្មរបស់យើង ជាច្រើនកំពុងប្រកាន់ យកគម្រោងពន្ធ ដែលត្រូវបានរចនាឡើង ដើម្បីកំណត់គោលដៅក្រុមហ៊ុន របស់យើងដោយអយុត្តិធម៌”។

យោងតាមការិយាល័យ USTR បានឱ្យដឹងថា ប្រទេសផ្សេងទៀតដែលនឹង ត្រូវរងការស៊ើបអង្កេត គឺអូទ្រីស ប្រេស៊ីល សាធារណរដ្ឋឆែក ឥណ្ឌូនេស៊ី អ៊ីតាលី អេស្ប៉ាញ តួកគី និងអង់គ្លេស៕

ដោយ ឈូក បូរ៉ា

To Top