តូក្យូ៖ អភិបាលទីក្រុងតូក្យូលោកស្រី Yuriko Koike បានចេញសេចក្តីព្រមានមួយ នៅថ្ងៃអង្គារនេះ ចំពេលមានសញ្ញា នៃការកើតមានឡើងវិញ នៃការឆ្លងវីរុសកូវីដ-១៩នេះ ដោយសារករណី ៣៤ ត្រូវបានគេរាយការណ៍ថ្មី នៅក្នុងរដ្ឋធានីជប៉ុន។
ការព្រមាន ដែលលោកស្រីហៅថា“ ការដាស់តឿនទីក្រុងតូក្យូ” គឺជាការអំពាវនាវ ឱ្យមានការប្រុងប្រយ័ត្ន ប៉ុន្តែប្រសិនបើចំនួននេះកើនឡើងថែមទៀត រដ្ឋាភិបាលតូក្យូគ្រោងនឹងចេញសេចក្តី ស្នើសុំម្តងទៀត ដល់ក្រុមហ៊ុនអាជីវកម្ម និងប្រជាជន ដែលបញ្ឈប់ សកម្មភាពសេដ្ឋកិច្ចនិងសង្គម។
ចំនួននេះគឺខ្ពស់បំផុត ចាប់តាំងពីប្រទេសជប៉ុន បានដកចេញភាពប្រកាសអាសន្ន ពេញលេញកាលពីសប្តាហ៍មុន ហើយនេះជាលើកទី១ ចាប់តាំងពីថ្ងៃទី១៤ ខែឧសភា សម្រាប់ករណីឆ្លងរោគ ប្រចាំថ្ងៃរហូតដល់ជាង ៣០នាក់៕
ដោយ ឈូក បូរ៉ា