ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រី អេស្បាញ ៖ ស្ថានភាពអាក្រក់បំផុត ក្នុងប្រទេស គឺត្រូវបានបញ្ចប់ ជាផ្លូវការទៅហើយ

បរទេស៖ នៅថ្ងៃពុធ នាយករដ្ឋមន្រ្តី អេស្ប៉ាញលោក Pedro Sanchez បានប្រាប់សមាជិក សភារបស់ខ្លួនថា ស្ថានភាពអាក្រក់បំផុត ក្នុងប្រទេស ត្រូវបានបញ្ចប់ហើយ។

ខណៈថ្លែងទៅកាន់សភាអេស្ប៉ាញ ដែលជាសភាជាន់ទាប នៃសភាក្នុងកិច្ចពិភាក្សាមួយ ដែលនឹងកំពុងពិចារណា ក្នុងការដាក់ ប្រទេសក្នុងការប្រកាស អាសន្នបន្តជាលើកទី ៦ និងចុងក្រោយ ដោយរបៀបណា ។

លោកនាយករដ្ឋមន្ត្រី Sanchez បាននិយាយថា អស់រយៈពេល៣ខែមកហើយ ដែលប្រទេសរបស់យើង បានបន្តដាក់ឃុំខ្លួនឯង ដើម្បីឲ្យចេញផុតពីកូវីដ១៩ ប៉ុន្តែស្ថានភាពដ៏អាក្រក់បំផុតនោះ គឺត្រូវបានបញ្ចប់ទៅហើយ ។

គួរបញ្ជាក់ថា ការប្រកាស ដាក់ប្រទេស ក្នុងកម្រិតភាពអាសន្ន ចុងក្រោយមានសុពលភាព ដល់ថ្ងៃទី២១ ខែមិថុនាខាងមុខនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top