ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង ជួបនឹងឱនភាព គណនីចរន្ដធំបំផុត មិនធ្លាប់មាន ក្នុងរយៈពេលជិត ១ទសវត្សរ៍ ដោយសារជំងឺកូវីដ-១៩

សេអ៊ូល៖ ទិន្នន័យរបស់ធនាគារកណ្តាល បានបង្ហាញ នៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកូរ៉េខាងត្បូង បានជួបនឹងឱនភាព គណនីចរន្តធំបំផុត ក្នុងរយៈពេលជិត មួយទសវត្សរ៍នៅក្នុងខែមេសា ដោយសារតែការធ្លាក់ចុះ នៃការនាំចេញ ដែលបណ្តាលមកពីជំងឺឆ្លងកូវីដ-១៩។

ប្រទេសកូរ៉េបានបង្ហាញ ឱនភាពគណនីចំនួន ៣,១២ ពាន់លានដុល្លារអាមេរិកក្នុងមួយខែ ដែលបង្ហាញពីការផ្លាស់ប្តូរ ពីអតិរេក ៥,៩៦ ពាន់លានដុល្លារ កាលពីខែមុន នេះបើយោង តាមទិន្នន័យបឋម របស់ធនាគារកូរ៉េ (BOK) ។

ឱនភាពនេះ ក៏បានកើតឡើងមួយឆ្នាំផងដែរ បន្ទាប់ពីប្រទេសនេះបានប្រកាសឱនភាពគណនីចរន្តលើកដំបូងរបស់ខ្លួនក្នុងរយៈពេល ៨៤ ខែនៅក្នុងខែមេសា ឆ្នាំ២០១៩ ដោយសារតែភាគច្រើននៃអ្វីដែលធនាគារកណ្តាលបានហៅថា ការកើនឡើងភាគលាភខ្ពស់ក្នុងការទូទាត់ភាគលាភ៕

ដោយ ឈូក បូរ៉ា

To Top