បរទេស៖ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ស្តីពីគម្រប់ខួបលើកទី៣១ នៃការបង្ក្រាបនៅទីលានធានអានមិន របស់ប្រទេសចិន សេតវិមាន តាមសេចក្តីរាយការណ៍ បានជំរុញប៉េកាំងឲ្យគោរពសិទ្ធិមនុស្ស បំពេញការប្តេជ្ញារបស់ខ្លួនស្តីពីបញ្ហាហុងកុង និងបញ្ចប់ការធ្វើទុក្ខបុកម្និញ លើជនជាតិភាគតិចនិងសាសនា។
យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា សេតវិមានបាននិយាយប្រាប់យ៉ាងដូច្នេះថា “ការសម្លាប់រង្គាល់របស់ បក្សកុម្មុយនិស្តចិន លើជនស៊ីវិលគ្មានអាវុធចិន គឺជាសោកនាដកម្មមួយ ដែលនឹងមិនត្រូវបានគេបំភ្លេច”។
សេតវិមានបានជំរុញរដ្ឋាភិបាលចិន ឲ្យបំពេញការប្តេជ្ញារបស់ខ្លួន ក្រោមសេចក្តីប្រកាសសកល នៃសិទ្ធិមនុស្ស និងសេចក្តីប្រកាសរួមគ្នា រវាងចិននិងអង់គ្លេស គ្រប់គ្រងលើស្ថានភាពហុងកុង ឲ្យប្រកាន់ខ្ជាប់នូវសិទ្ធិនិងសេរីភាព ដែលធានាចំពោះពលរដ្ឋចិនទាំងអស់ ក្រោមរដ្ឋធម្មនុញ្ញរបស់ប្រទេសចិន និងឲ្យបញ្ចប់ការធ្វើទុក្ខបុកម្នេញ ចំពោះជនជាតិភាគតិច និងសាសនារបស់លាននាក់ ៕
ប្រែសម្រួល៖ ប៉ាង កុង
