ព័ត៌មានអន្តរជាតិ

ដាក់គុកជនជាតិចិន ៣នាក់ ព្យាយាមលួចថតរូប មូលដ្ឋានទ័ពជើងទឹកអាមេរិក នៅហ្វ្លរីដា

បរទេស៖ ទូរទស្សន៍ CNN ចេញផ្សាយនៅថ្ងៃសុក្រនេះ បានសរសេរថា ជនជាតិចិនចំនួន ៣នាក់ ត្រូវបានប៉ូលីសចាប់ដាក់គុក ក្រោយពេលដែលពួកគេ បានព្យាយាមចូលទៅដល់កន្លែងហាមឃាត់ ដែលជាមូលដ្ឋានទ័ពជើងទឹក របស់អាមេរិកស្ថិតនៅភាគខាងលិចនៃរដ្ឋហ្វ្លរីដា ដើម្បីធ្វើការថតរូប។

លោក Liao Lyuyou ក្នុងវ័យ២៧ឆ្នាំ ត្រូវបានគេដាក់ទោសឲ្យជាប់គុករយៈពេល ១២ខែក្រោយ ពេលបានរកឃើញថា រូបគាត់បានធ្វើដំណើរ ចូលទៅដល់តំបន់មូលដ្ឋានទ័ពជើងទឹក កាលពីខែធ្នូនិងបានព្យាយាមថតរូប និងវិដេអូ។ ករណីផ្សេងទៀតគឺលោក Jielun Zhang វ័យ២៥ឆ្នាំ និងលោក Yuhao Want វ័យ២៤ឆ្នាំ ត្រូវបានដាក់គុក ១២ខែដូចគ្នា ក្នុងពេលតែ៧ថ្ងៃ ប៉ុណ្ណោះក្រោយលោក Liao។

គួរបញ្ជាក់ថា នៅពេលដែលបានចាប់ខ្លួនភ្លាមលោក Liao កាលពីថ្ងៃទី២៦ ខែធ្នូកន្លងគាត់បាននិយាយថា គាត់គ្រាន់តែព្យាយាមថត យកទិដ្ឋភាពថ្ងៃលេចប៉ុណ្ណោះប៉ុន្តែនៅពេលដែល បានឆេកកាម៉េរា របស់គាត់ទើបគេដឹងថា បុរសរូបនេះផ្តិតយករូបរាង នៃអគាររដ្ឋាភិបាល នៅក្នុងមូលដ្ឋាននេះជាច្រើនកន្លែង៕

ប្រែសម្រួល៖ ស៊ុន លី

To Top