ព័ត៌មានអន្តរជាតិ

ចំនួនអ្នកឆ្លងជំងឺ នៅអាស៊ីខាងត្បូង កើនឡើង ខណៈឥណ្ឌា មានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងខ្ពស់ជាប្រចាំថ្ងៃ

ប៉េកំាង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ បានកើនឡើងឆាប់រហ័ស នៅក្នុងតំបន់អាស៊ីខាងត្បូង ខណៈដែលប្រទេសឥណ្ឌា ត្រូវបានគេរាយការណ៍ថា មានអ្នកឆ្លងជំងឺជាប្រចំាថ្ងៃកើនឡើងខ្ពស់ គិតត្រឹមថ្ងៃសុក្រ និងត្រូវបានគេបញ្ជាក់ថា មានករណីឆ្លងលើស ពី៦០.០០០នាក់ នៅក្នុងប្រទេស បង់ក្លាដេស ។

ក្រសួងសុខាភិបាល សហព័ន្ធឥណ្ឌា បានឲ្យដឹងថា នៅព្រឹកថ្ងៃសុក្រថា មានអ្នកស្លាប់ថ្មីចំនួន២៧៣នាក់ ដោយសារជំងឺកូវីដ១៩ ក្រៅពីនេះ មានអ្នកឆ្លងថ្មីចំនួន៩.៨៥១នាក់ ត្រូវបានគេរាយការណ៍ ក្នុងអំឡុងពេល២៤ម៉ោង កន្លងទៅនេះនៅទូទំាងប្រទេស ។ សរុបអ្នកស្លាប់មានរហូតដល់៦.៣៤៨នាក់ និងអ្នកឆ្លងជំងឺ សរុបដល់២២៦.៧៧០នាក់ ។
នេះជាការឆ្លងជំងឺ និងស្លាប់កើនឡើងខ្ពស់ប្រចាំថ្ងៃ ។

ប្រទេសបង់ក្លាដេស ត្រូវបានគេរាយការណ៍ថា មានអ្នកឆ្លងបន្ថែមទៀតចំនួន២.៨២៨នាក់ ដែលនាំឲ្យតួលេខនៃអ្នកឆ្លងជំងសរុបកើនឡើងលើសពី៦០.០០០នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top