ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិបារាំង៖ មេដឹកនាំរបស់ក្រុមឧទ្ទាម អាល់កៃដា នៅក្រុង Islamic Maghreb ត្រូវបានសម្លាប់ ដោយកងទ័ពបារាំងនៅម៉ាលី

ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ថា លោកស្រី Florence Parly រដ្ឋមន្ត្រីក្រសួងការពារជាតិបារាំង បានថ្លែងកាលពីថ្ងៃសុក្រថា មេដឹកនាំអាល់កៃដា នៅក្រុង Islamic Maghreb ត្រូវបានសម្លាប់ដោយកងកម្លាំង បារំាងនៅតំបន់ភាគខាងជើង ប្រទេសម៉ាលី ។

រដ្ឋមន្ត្រីការពារជាតិ បានឲ្យដឹងនៅលើបណ្តាញសង្គម Twitter ថា “កាលពីថ្ងៃទី៣ ខែមិថុនា កងកម្លាំងរបស់បារាំង ដែលគាំទ្រដល់ដៃគូរបស់ពួកគេ បានធ្វើការបោសសម្អាត ក្រុមអាល់កៃដា នៅក្នុងក្រុង Islamic Maghreb បានសម្លាប់លោក Abdelmalek Droukdal និងបក្ខពួករបស់គាត់ ក្នុងអំឡុងពេលប្រតិបត្តិការមួយ នៅតំបន់ភាគខាងជើង ប្រទេសម៉ាលី ” ។

លោកស្រីបានថ្លែងទៀតថា “Abdelmalek Droukdal គឺជាសមាជិកមួយរូបរបស់ គណៈកម្មាធិការអាល់កៃដា និងជាមេបញ្ជាការដឹកនាំក្រុម អាល់កៃដា ទាំងអស់នៅក្នុងតំបន់ អាហ្វ្រិកខាងត្បូង និងតំបន់ Sahel ក្នុងនោះរាប់បញ្ចូល ទាំងក្រុម JNIM ដែលជាក្រុមភេរវករដ៏សំខាន់មួយ ដែលសកម្មបំផុតនៅតំបន់ Sahel” ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top