ព័ត៌មានអន្តរជាតិ

អាមេរិក អនុញ្ញាតឱ្យក្រុមហ៊ុន អាកាសចរណ៍ចិន ធ្វើប្រតិបត្តិការជើងហោះហើរអាមេរិក ត្រឹមតែ២ដងប៉ុណ្ណោះ ក្នុងមួយសប្តាហ៍

វ៉ាស៊ីនតោន៖ រដ្ឋាភិបាលអាមេរិក បានឲ្យដឹងថាខ្លួន នឹងអនុញ្ញាតឱ្យក្រុមហ៊ុន អាកាសចរណ៍ចិន ធ្វើប្រតិបត្តិការជើងហោះហើរ អ្នកដំណើរប្រចាំសប្តាហ៍ចំនួនពីរ ទៅនិងមកពីសហរដ្ឋអាមេរិក បន្ទាប់ពីប្រទេសចិន បានបន្ធូរបន្ថយការរឹតបន្តឹងរបស់ខ្លួន លើសេវាកម្មហោះហើរ របស់សហរដ្ឋអាមេរិក ចំពេលមានការរីករាលដាល នៃជំងឺឆ្លងកូវីដ-១៩។

កាលពីថ្ងៃពុធនាយកដ្ឋាន ដឹកជញ្ជូនបានឲ្យដឹងថា ខ្លួននឹងរារាំងក្រុមហ៊ុន អាកាសចរណ៍ដឹកអ្នកដំណើរចិន ពីការហោះហើរចូល ឬចេញពីសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី១៦ ខែមិថុនា ពីព្រោះចិន បានរារាំងក្រុមហ៊ុនដឹកជញ្ជូន អាមេរិក ពីការហោះហើរ អ្នកដំណើរឡើងវិញ និងមកពីប្រទេសចិនផងដែរ។

តម្រូវការដឹកជញ្ជូន តាមផ្លូវអាកាសរវាងប្រទេសទាំងពីរ បានធ្លាក់ចុះបន្ទាប់ពីការឆ្លងមេរោគកូវីដ-១៩ ដែលត្រូវបានគេរកឃើញដំបូង នៅប្រទេសចិនកាលពីចុងឆ្នាំមុន ហើយបន្ទាប់មកបានរីករាលដាល ពាសពេញពិភពលោក ដែលអាមេរិកមាន ករណីឆ្លងច្រេីនជាងគេ៕

ដោយ ឈូក បូរ៉ា

To Top