បរទេស៖ ប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ បានធ្វើការរិះគន់ ប្រទេសកូរ៉េខាងត្បួង សម្រាប់ថ្ងៃទីពីរ នៅថ្ងៃសុក្រសប្ដាហ៍នេះ និងបានគម្រាម បិទការិយាល័យ អន្តរទំនាក់ទំនងកូរ៉េ និងបានស្នើឲ្យកូរ៉េខាងត្បូង គិតថា ប្រទេសកូរ៉េខាងជើង ចង់បាន កិច្ចពិភាក្សា និងកិច្ចចចាគ្នា នៅក្នុងពេលបច្ចុប្បន្ននេះ។
មន្ត្រីនាំពាក្យឲ្យរណសិរ្សរួម ដែលគ្រប់គ្រងកិច្ចការអន្តរកូរ៉េ បាននិយាយថា ប្រទេសកូរ៉េខាងជើង នឹងពិតជាដកខ្លួន ចេញពីការិយាល័យ ទំនាក់ទំនង ដែលធ្វើប្រតិបត្តិការ ជាមួយមន្ត្រីប្រទេសកូរ៉េខាងត្បូង នៅក្នុងទីក្រុង Kaesong ប្រទេសកូរ៉េខាងជើង សម្រាប់ជាចំណាត់ការដំបូង ក្នុងការដាក់ពិន័យប្រទេសកូរ៉េខាងត្បូង ដែលបរាជ័យ ក្នុងការរារាំង ជនផ្តាច់ខ្លួនមិនឲ្យបញ្ជូនលិខិត ប័ណ្ណឆ្លងព្រំដែនទៀត។
គួរបញ្ជាក់ថា ការិយាល័យ អន្តរទំនាក់ទំនងនោះ គឺជាគម្រោងមួយនៅក្នុងចំណោម គម្រោងអន្តរកូរ៉េជាច្រើន ដែលត្រូវបានអនុវត្ត នៅក្នុងអំឡុងពេលធូរស្រាល រវាងប្រទេសកូរ៉េ ទាំងពីរ នៅក្នុងឆ្នាំ២០១៨។ ចំណងមិត្តភាព រវាងប្រទេសទាំងពីរនេះ បានស្វិតស្រពោន ជាថ្មីម្តងទៀត ស្របពេលមានការជាប់គាំងក្នុងកិច្ចពិភាក្សាគ្នា ស្តីពីអាវុធនុយក្លេអ៊ែ របស់ប្រទេសកូរ៉េខាងជើង៕
ប្រែសម្រួល៖ប៉ាង កុង