ព័ត៌មានអន្តរជាតិ

រួមភេទ ជាមួយអ្នកមិនរស់នៅ​ ក្នុងផ្ទះជាមួយគ្នា ក្លាយជារឿងខុសច្បាប់ នៅអង់គ្លេស

បរទេស ៖បម្រាមឃុំខ្លួនក្នងផ្ទះ ក្នុងសម័យកាលកូវីដ១៩ មានន័យថាមនុស្ស ត្រូវតែទទួលយក នូវបែបបទជីវិតដ៏ថ្មីមួយ ដើម្បីសម្របខ្លួន ទៅថ្ងៃអនាគត ហើយនៅថ្ងៃនេះ សម្រាប់ប្រទេសអង់គ្លេសវិញ គេទើបតែទទួលបាន នូវការភ្ញាក់ផ្អើលមួយទៅហើយ អំពីច្បាប់ទំលាប់ថ្មីមួយ។

មនុស្សចាប់ពី២នាក់ឡើងទៅ ដែលមិនរស់នៅក្នងដំបូលផ្ទះតែមួយ គឺមិនអាចធ្វើការរួមភេទ ជាមួយគ្នាបានឡើយ។ ច្បាប់ថ្មីដែលត្រូវបានចែង​ និងអនុម័តធ្វើឡើង ក្នុងអំឡុងពេលកូវីដ១៩នេះ ត្រូវបានដាក់ឲ្យប្រើប្រាស់ ជាផ្លូវការចាប់ពីថ្ងៃទី១ ខែមិថុនា នេះតទៅហើយ។

លើសពីនេះការប្រមូលផ្តុំគ្នា លើសពី៦នាក់ នៅក្រៅផ្ទះ ក៏ត្រូវបានចាត់ទុកថា ជាសកម្មភាពខុសច្បាប់ថ្មី នេះផងដែរ៕
ប្រែសម្រួល៖ស៊ុនលី

To Top