ព័ត៌មានអន្តរជាតិ

ក្រុមតវ៉ាស្វែងរក សន្តិភាពពេញលេញឲ្យលោក George Floyd បន្តដំណើរឆ្ពោះទៅ ភាគខាងត្បូងសហរដ្ឋអាមេរិក

ហាវស្តុន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ថា ក្រុមអ្នកតវ៉ាស្វែងរក សន្តិភាពពេញលេញបាន បន្តដំណើរឆ្ពោះទៅកាន់ ភាគខាងត្បូងសហរដ្ឋ អាមេរិក កាលពីថ្ងៃសៅរ៍ នៅក្នុងស្ថានការណ៍ នៃការស្លាប់លោក George Floyd ជនជាតិអាមេរិកំាងស្បែកខ្មៅ ទន្ទឹមនឹងនេះដែលមានការចាប់ខ្លួន ដោយប៉ូលិសនៅរដ្ឋមីនីសូតា កាលពីសប្តាហ៍មុន ។

ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ក្នុងស្រុកបានឲ្យដឹងថា នៅក្រុង Dallas រដ្ឋតិចសាស់ ពលរដ្ឋរាប់រយ នាក់បានប្រមូលផ្តុំគ្នាដើម្បី គោរពកាលពីព្រឹកថ្ងៃសៅរ៍ ដោយបួងសួងឲ្យមានការបង្រួបបង្រួម គ្នា និងសន្តិភាព ។ លោក Eric Johnson អភិបាលក្រុង Dallas បានថ្លែងថា ក្រុមរដ្ឋមន្ត្រីជាច្រើន បានដឹកនាំដើម្បីចូលរួម គោរពនៅឯព្រះវិហារមួយ ។

នៅរដ្ឋ New Orleans និង Louisiana គេឃើញពលរដ្ឋរាប់រយនាក់ បានប្រមូលផ្តុំគ្នាបិទទីក្រុង ដើម្បីតវ៉ាប្រឆាំងនឹងការប្រើអំពើ ឃោរឃៅរបស់ប៉ូលិស ។ មានការស្រែកខ្លាំងៗថា “គ្មានយុត្តិធម៌ គ្មានសន្តិភាព” ក្រុមអ្នកតវ៉ា បានបន្តដំណើរព្យុហយាត្រា ខណៈដែលភ្លៀងបាន ធ្លាក់ចុះមកដោយសារព្យុះត្រូពិច Cristobal បក់ឆ្ពោះទៅកាន់តំបន់ឆ្នេរនៅឈូងសមុទ្រ ។

ការធ្វើបាតុកម្មបានបន្តរាលដាល ទូទាំងទីក្រុងនៅទូទំាង សហរដ្ឋអាមេរិក បន្ទាប់ពីមានខ្សែវីដេអូមួយ ដែលបង្ហាញអំពីការឈឺចាប់របស់លោក George Floyd រហូតដល់ស្លាប់ ដែលបាន ព្រឹត្ត ដោយមន្ត្រីប៉ូលិសស្បែកសម្នាក់ នៅរដ្ឋ មីនីសូតា សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៥ ខែឧសភា កន្លងទៅនេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top