ព័ត៌មានអន្តរជាតិ

អង្គការ OPEC សម្រេចចិត្តរក្សាកាត់បន្ថយ ផលិតកម្មប្រេង

បរទេស៖ អង្គការ OPEC និងសម្ពន្ធមិត្តរបស់ខ្លួន នាពេលថ្មីៗនេះ បានព្រមព្រៀងគ្នាបន្តរក្សា កាត់បន្ថយលើផលិតកម្មប្រេង រហូតដល់ខែកក្កដា នេះបើតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០។

នៅក្នុងអំឡុងកិច្ចប្រជុំមួយ រដ្ឋមន្ត្រីក្រសួងថាមពលអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Abdulaziz bin Salman បានមានបន្ទូលថា មានក្រុមដែលប្រកបដោយ សុទិដ្ឋិនិយមក្រៃលែង ស្តីពីអនាគត ប៉ុន្តែនៅតែមានភាពលំបាក ផ្នែកសេដ្ឋកិច្ចបន្តទៀត សម្រាប់ប្រទេសផលិតប្រេង និងបានជួបប្រទះការសម្រេចចិត្តភ្លាមៗ ដើម្បីរក្សាស្ថិរភាពទីផ្សារប្រេង និងរក្សាតម្លៃប្រេងឲ្យខ្ពស់។

គួរបញ្ជាក់ថា អង្គការ OPEC និងសម្ពន្ធមិត្ត បានកាត់បន្ថយផលិតកម្មប្រេងចំនួន ៩,៧លានបារ៉ែល ក្នុងមួយថ្ងៃ នៅដើមខែឧសភា ហើយជាការសម្រេចចិត្តមួយ ត្រូវបានធ្វើឡើង ក្រោយតម្លៃប្រេងលើទីផ្សារ មានការធ្លាក់ចុះក្នុងខែមេសា ដោយសារតែការផ្ទុះរាតត្បាត ឆ្លងនៃមេរោគកូរ៉ូណា ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top