ព័ត៌មានអន្តរជាតិ

អ៊ីតាលី មានអ្នកស្លាប់ថ្មី ៧២នាក់ នាំឲ្យអ្នកស្លាប់សរុប ដោយជំងឺកូវីដ១៩ កើនលើស ៣៣.០០០នាក់

រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ថា នាយកដ្ឋានការពារជនស៊ីវិល បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា នៅក្នុងកំណត់ត្រាផ្សេងទៀតរបស់ ប្រទេសអ៊ីតាលី មានជនរងគ្រោះដោយជំងឺកូវីដ១៩ ចំនួន៧២នាក់ ក្នុងរយៈពេល ២៤ម៉ោង កន្លងទៅនេះ នាំឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៣៣.៨៤៦នាក់ ។

អ្នកឆ្លងជំងឺដែលមាន អាការៈធ្ងន់ធ្ងរសរុបចំនួន ៣៥.៨៧៧នាក់ ដោយថយចុះ១.០៩៩នាក់ គិតចាប់ពីថ្ងៃសុក្រ ។ ទន្ទឹមនឹងនេះដែរ មានអ្នកជាសះស្បើយ ផ្សេងទៀតពីជំងឺកូវី១៩ មានចំនួន ១.២៩៧នាក់ ដែលនាំឲ្យអ្នកជាសះស្បើយ ពីជំងឺសរុបចំនួន ១៦៥.០៧៨នាក់ គិតត្រឹមថ្ងៃសៅរ៍ ។

សរុបអ្នកឆ្លងជំងឺកូវីដ១៩ និងបូកបញ្ចូលគ្នាអ្នកឆ្លងជំងឺ ដែលមានអាការៈធ្ងន់ធ្ងរ ស្លាប់ និងជា សះស្បើយពីជំងឺបានកើនឡើងពី ២៧០ដល់២៣៤.៨០១នាក់ ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅ នេះ ។

ការឆ្លងរាលដាលជំងឺ បានចាប់ផ្តើមឡើងកាលពីចុងខែកុម្ភៈ នៅតំបន់ភាគខាងជើងប្រទេស អ៊ីតាលី ។ ខណៈនេះដែរ អ៊ីតាលី បង្ហាញថាមានការថយចុះ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ា ថ្មីៗនេះ ហើយអ៊ីតាលី បានបន្ធូរបន្ថយការបិទប្រទេសក្នុងរយៈពេល ១០សប្តាហ៍ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top