ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល របស់ប្រទេសឥណ្ឌា បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា មានអ្នកស្លាប់ថ្មីចំនួន ២៩៤នាក់ និងអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៩.៨៨៧នាក់ ក្នុងរយៈពេល២៤ម៉ោង នៅទូទាំងប្រទេស ដែលនំាឲ្យតួលេខអ្នកស្លាប់មានដល់ ៦.៦៤២នាក់ និង អ្នកឆ្លងជំងឺសរុប ២៣៦.៦៥៧នាក់ ។ នេះគឺជាតួលេខដែលបានកើនឡើង ខ្ពស់បំផុតប្រចាំថ្ងៃ ទំាងអ្នកឆ្លង និងស្លាប់នៅក្នុងប្រទេស ។
យោងតាមការបញ្ជាក់ ដោយមន្ត្រីក្រសួងបានឲ្យដឹងថា ពលរដ្ឋចំនួន ១១៤.០៧៣នាក់ បានចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីបានធូរស្បើយពីជំងឺ ហើយចំនួនអ្នកឆ្លងជំងឺ ដែលមានអាការៈធ្ងន់ធ្ងរ នៅក្នុងប្រទេសមានចំនួន ១១៥.៩៤២នាក់ ។
គិតចាប់ពីថ្ងៃចន្ទ ការបិទទូទាំងប្រទេសបានចូល ជាធរមានសម្រាប់ជំហានទី៥ ដោយធ្វើឲ្យមានការឈប់សម្រាក និងបើកដំណើរការឡើងវិញ តាមរបៀបនៃជំហានមួយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា