Covid-19

ចិន នឹងពង្រឹងសហប្រតិបត្តិការ សកលក្នុងដំណើរតេស្ត សាកល្បងវ៉ាក់សាំង កូវីដ១៩

បរទេស៖ រដ្ឋមន្ត្រីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាចិន បាននិយាយនៅថ្ងៃអាទិត្យនេះថា ប្រទេសចិននឹងពង្រឹង សហប្រតិបត្តិការអន្តរជាតិ នៅក្នុងដំណើរតេស្តសាកល្បង ថ្នាំវ៉ាក់សាំងកូវីដ១៩ នាពេលអនាគត ដោយកសាងកិច្ចសហការគ្នាជាមុន នៅក្នុងដំណើរអភិវឌ្ឍថ្នាំវ៉ាក់សាំង។

លោក Wang Zhigang ជារដ្ឋមន្ត្រីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាចិន បាននិយាយប្រាប់សន្និសីទកាសែតមួយ នៅក្នុងទីក្រុងប៉េកាំង បានមានប្រសាសន៍ថា “ការអភិវឌ្ឍផលិតថ្នាំវ៉ាក់សាំង នៅតែជាយុទ្ធសាស្ត្រគ្រឹះ ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់យើង ដើម្បីយកឈ្នះលើមេរោគកូរ៉ូណា”។

យោងតាមទិន្នន័យចងក្រង ដោយអង្គការសុខភាពពិភពលោក ប្រទេសចិនកំពុងតែប្រឹងប្រែងជាខ្លាំង ក្នុងភាពប្រញាប់ប្រញាល់សកល អភិវឌ្ឍផលិតថ្នាំវ៉ាក់សាំង សម្រាប់ការឆ្លងមេរោគកូរ៉ូណាថ្មី ដែលបានចាប់ផ្តើមដំបូងក្នុងទីក្រុងវូហាន ដោយអ្នកស្រាវជ្រាវចិន កំពុងតែធ្វើតេស្តសាកល្បងផ្សេងគ្នាចំនួន៥ លើមនុស្ស ឬក៏ពាក់កណ្ដាលនៃការតេស្តសាកល្បង លើសកលលោក ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top