Covid-19

សាកលវិទ្យាល័យ Johns Hopkins៖ សហរដ្ឋអាមេរិក មានអ្នកស្លាប់ដោយជំងឺកូវីដ១៩ កើនដល់ជាង ១១ម៉ឺននាក់

ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ថា សាកលវិទ្យាល័យ Johns Hopkins បានឲ្យដឹងថា ចំនួនអ្នកស្លាប់់ដោយជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិក បានកើនឡើងលើស ១១០.០០០នាក់ គិតត្រឹមថ្ងៃអាទិត្យ គឺបានកើនឡើងដល់ ១១០.០២៨នាក់ គិតត្រឹមម៉ោង ១៧និង៣៣នាទីម៉ោងសកល ។

យោងតាមសាកលវិទ្យាល័យបានបញ្ជាក់ថា សរុបអ្នកឆ្លងជំងឺដែល ត្រូវបានគេរាយការណ៍ នៅសហរដ្ឋអាមេរិក បានកើនឡើងដល់ ១,៩២៧,៤២៨នាក់ ។

ទិន្នន័យរបស់សកលវិទ្យាល័យបានបង្ហាញថា ក្រុងញ៉ូវយ៉ក ត្រូវបានគេរាយការណ៍ថា មាន អ្នកឆ្លងជំងឺចំនួន ៣៧៨.០៩៧នាក់ ហើយបានឃើញថា សរុបអ្នកស្លាប់មានដល់ ៣០.៣២៤នាក់ ។ រដ្ឋ New Jersey ត្រូវបានគេរាយការណ៍ថា មានអ្នកស្លាប់ចំនួន ១២.១៧៦នាក់ និងរដ្ឋ Massachusetts មានអ្នកស្លាប់ចំនួន ៧.២៨៩នាក់ ។ បណ្តារដ្ឋផ្សេងៗទៀត មានអ្នកស្លាប់ជាង ៥.០០០នាក់ ដោយសារជំងឺកូវីដ១៩ ក្នុងនោះមានរដ្ឋ Pennsylvania, Illinois និង Michigan ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top