ព័ត៌មានអន្តរជាតិ

ញូវសឺឡេនលើកលែង រាល់បម្រាមដោយកូវីដ១៩ ទាំងអស់ក្រោយរបាយការណ៍ សូនអំពីករណីឆ្លង

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទ ទី៨ ខែមិថុនា បានឲ្យដឹងថា ប្រទេសញូវសឺឡេនបានប្រកាស ដកបម្រាមទាំងឡាយដែល ធ្វើឡើងដោយសារកូវីដ១៩ ចេញពីប្រទេសក្រោយ ពេលដែលរបាយការណ៍ ចុងក្រោយបានបញ្ជាក់ថា គ្មានករណីឆ្លងថ្មីឡើយនៅក្នុងប្រទេស ។

គិតត្រឹមពាក់កណ្តាលយប់ ឈានចូលថ្ងៃចន្ទប្រទេសញូវសឺឡេន បានប្រកាសដកប្រទេសពី កម្រិតប្រកាសអាសន្នទី១ ដែលជាកម្រិតខ្ពស់ប៉ផុតមកត្រឹម ការប្រកាសកម្រិតអាសន្នកម្រិត៤ ជំនួសវិញដែលមានន័យថា ការរក្សាគម្លាតសុវត្ថិភាព គឺលែងចាំបាច់ចំណែកឯការប្រមូលផ្តុំគ្នា ក៏លេងមានការដាក់កំហិត ប៉ុន្តែព្រំដែននៅតែបន្តបិទដដែល ។

គួរឲ្យដឹងដែរថា របាយការណ៍ចុងក្រោយ ដែលមានរយៈពេល ២សប្តាហ៍មកហើយ ករណីឆ្លងថ្មីគឺមិនមានកើតឡើងឡើយ នៅក្នុងទូទាំងប្រទេសដែលវា បានធ្វើឲ្យផែនការត្រឡប់ ប្រទេសមកសភាពដើមវិញអាចធ្វើមុន ខណៈដែលតាមការគ្រោងទុក ប្រទេសគួរតែអាចដកបម្រាមទាំងនោះ នៅក្នុងថ្ងៃទី២២ ខែមិថុនាឯណោះទេ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top