Covid-19

ឆ្នេរសមុទ្រនៅភូកេត របស់ថៃ បើកឡើងវិញហើយ ខណៈសណ្ឋាគារ ត្រៀមបើកតាមក្រោយ

បរទេស៖ លោកអភិបាលខេត្ត ភូកេត បាននិយាយថា ឆ្នេរសមុទ្រ ត្រូវបានបើកជាសាធារណៈ នៅលើកោះភាគខាងត្បូងនៃប្រទេសថៃ នៅថ្ងៃអង្គារ ហើយសណ្ឋាគារទំនងជា នឹងចាប់ផ្តើមសេវាកម្មឡើងវិញផងដែរ ដោយរក្សាវិធានការគ្រប់គ្រង ជំងឺត្រឹមត្រូវដដែល។

យោងតាមសារព័ត៌មានថៃ Bangkok Post ចេញផ្សាយនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ដោយប្រកាសអំពីការបើកដំណើរការជាថ្មី អភិបាលខេត្តលោក ស៊ូSupoj Rodruang na Nongkhai បាននិយាយថា បានស្នើសុំឱ្យអ្នករាល់គ្នា រក្សាស្តង់ដារត្រួតពិនិត្យជំងឺ រួមទាំងគម្លាតសង្គមនិងធានាថា ឆ្នេរ បង្គន់អនាម័យ និងកន្លែងផ្សេងទៀត ត្រូវបានរក្សាឱ្យស្អាត។

លោកបាននិយាយសំដៅ ដល់រលកយក្សស៊ូណាមិ នៅមហាសមុទ្រឥណ្ឌាក្នុងឆ្នាំ ២០០៤ ថា“ អាជ្ញាធរខេត្តសូមអរគុណ ប្រជាជនភូកេតចំពោះកិច្ចសហប្រតិបត្តិការ របស់ពួកគេក្នុងការប្រយុទ្ធប្រឆាំងនឹង Covid-19 ។

លោកអភិបាលបានមានប្រសាសន៍ថា សណ្ឋាគារក្នុងស្រុកបានធ្វើការ ជួសជុលក្នុងការរៀបចំសម្រាប់ការ បើកដំណើរការឡើងវិញហើយ ដែលអាចនឹងកើតមាន នៅខែក្រោយ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top