ព័ត៌មានអន្តរជាតិ

ដំណើរចុះត្រួតពិនិត្យថ្ងៃទី១​ របស់លោក ស៊ី ជីនភីង នៅភូមិភាគស្វយ័តនីងស្យា បង្ហាញពីនយោសញ្ចេតនា យ៉ាង​ជ្រាលជ្រៅ

កាលពី​ថ្ងៃទី៨ ខែមិថុនា លោកស៊ីជីនភីង អគ្គលេខាធិការនៃ​​ គណៈកម្មាធិការ​មជ្ឈិម​បក្ស​​កុម្មុយនិស្តចិន បានអញ្ជើញ​ចុះត្រួតពិនិត្យ ​ការងារ​នៅភូមិភាគស្វយ័តនីងស្យា។ នេះ​ជា​​​លើកដំបូង​ហើយ​ដែល​លោក​អញ្ជើញ​ ចុះត្រួតពិនិត្យការងារ​ក្នុងប្រទេសចិន ​បន្ទាប់ពី​ការ​បើក​ធ្វើ​មហាសន្និបាតនៃ​សភាទាំងពីរ​មក​ ហើយ​ក៏ជា​លើក​ទី​៦ ​ក្នុងឆ្នាំ​នេះដែល​លោក​អញ្ជើញ ​ចុះ​ត្រួតពិនិត្យការងារតាមខេត្តដែរ។ លោកបានអញ្ជើញទៅដល់ក្រុង Wuzhong​ ស្ថិតនៅ​តំបន់​កណ្តាលនៃនីងស្យា ដើម្បី​ត្រួតពិនិត្យ​ភូមិមួយ​ ​ទន្លេមួយ​និង​សហគមន៍មួយ​។

រូបបង្ហាញ​ពីកន្ហែងត្រួតពិនិត្យ​ការងារក្នុងថ្ងៃទីមួយ​នៃដំណើរ​របស់​លោក​ស៊ីជីនភីង​នៅ​នីងស្យា

គោលដៅ​ត្រួតពិនិត្យ ការងារ​ទីមួយ​របស់​លោក ស៊ី ជីនភិង នៅ​ក្រុង​ Wuzhong​ ​ ​គឺ​ភូមិ​ Hongde នៃ​ខណ្ឌ ​Hongsibao ដែល​ជា​ភូមិអន្តោប្រវេសន៍មួយ​។ ​បច្ចុប្បន្ន ក្នុងភូមិនេះ​មាន​អ្នកភូមិ​ចំនួន​ ១៦៩៩ គ្រួសារ ​សរុប​ ៧០១៣នាក់។ ​ភូមិHongde បាន​លុបបំបាត់​ភាព​ក្រីក្រនាឆ្នាំ​២០១៩​ ​ប្រាក់​ចំណូលគិតជា​​មនុស្សម្នាក់ៗ​ ដែល​អាចប្រើប្រាស់បាន​ មាន​ចំនួន​លើស​ពី​៨០០០​យាន់ប្រាក់ចិន​ក្នុងមួយ​ឆ្នាំ​កន្លងទៅ​​។

មុខមាត់នៃ​ភូមិ​  Hongde បច្ចុប្បន្ន
សត្វគោពេញវ័យដែលចិញ្ចឹមដោយអ្នកភូមិ Hongde ថ្លៃជាង​ ២ម៉ឹនយាន់ប្រាក់ចិន​
រោងចក្រជួយ​កាត់បន្ថយភាពក្រីក្រក្នុងភូមិ Hongde 

នៅភូមិ Hongde លោក ស៊ី ជីនភីង បានចុះសាកសួរសុខទុក្ខ គ្រួសាររបស់អ្នកភូមិឈ្មោះ​ LiuKerui។  គ្រួសារលោក​ LiuKerui ប្របករបរ​ចិញ្ចឹមសត្វ​ ​និងបាន​បម្រះខ្លួនចេញផុត​ពី​ភាពក្រីក្រ​នាឆ្នាំ​២០១៧។

រូបថតរបស់គ្រួសារលោក ​LiuKerui នៅ​ផ្ទះថ្មី

ពេលអញ្ជើញចុះ ត្រួតពិនិត្យការងារនៅនីងស្យា កាលពីឆ្នាំ២០១៦ លោក ស៊ី ជីនភីង បានថ្លែង​ថា​ ​នៅទូទាំងប្រទេចិន​នៅមាន ​ប្រជាជនក្រីក្រ​ចំនួន​ ៥០លាននាក់​ ​ដល់​ឆ្នាំ ២០២០​ចាំបាច់​​ត្រូវតែ​សម្រេច​គោលដៅ​លុបបំបាត់ ភាពក្រីក្រ​ទាំងស្រុង​។ ​នេះជារឿងដែល​ខ្ញុំយក ​ចិត្ត​ទុកដាក់​បំផុតនាពេល​​បច្ចុប្បន្ននេះ​។ ដល់​ខែមិថុនានៃឆ្នាំ ២០២០​ ​រឿងដែល​លោក​ ស៊ី ជីនភីង​ យកចិត្ត​បំផុតបាន​ឈានចូលដំណាក់កាលគន្លឹះបំផុត​។​ ​ហេតុនេះ​លោក​បាន​ចុះ​ពិនិត្យ​ ការងារ​ដោយ​ផ្ទាល់​ខ​។

គោលដៅទី២ នៃដំណើរចុះត្រួតពិនិត្យរបស់លោក ស៊ី ជីនភីង នាថ្ងៃដដែលនោះ លោកបានអញ្ជើញទៅដល់ កំណាត់ទន្លេលឿងក្នុងសង្កាត់ Wuzhong  ដើម្បីស្វែងយល់​ពី​សភាពការណ៍​​អភិរក្សា​បរិស្ថាន​ទន្លេលឿងក្នុងតំបន់​។

កំណាត់ទន្លេលឿងក្នុងសង្កាត់ Wuzhong 
ទេសភាពទីក្រុង Wuzhong

ថ្ងៃដដែល ​លោក ស៊ី ជីនភីង បាន​អញ្ជើញ​​ចុះត្រួតពិនិត្យ​ ការងារ​នៅ​សហគមន៍​Jinhuayuan ​ឃុំ Jinxing ​ខណ្ឌ Litong ​ក្រុង ​Wuzhong ​។ កាលពីឆ្នាំទៅមិញ  ​​សហគមន៍​នេះ​ត្រូវ​ជ្រើសរើស​ជា​ «សហគមន៍​គំរូ​នៃសាមគ្គីភាព​ ពហុជនជាតិ​ទូទាំង​ប្រទេសចិន​»។

សហគមន៍ ​Jinhuahuan ​បង្កើតពី​ខែ​តុលា ឆ្នាំ ២០០៣
អ្នកស្ម័គ្រចិត្តនៃសហគមន៍ Jinhuayuan

ខេត្តនីងស្យា មាន​ជនជាតិ​ភាគតិច​ចំនួន​ជាង ៤០ ​ជា​តំបន់ប្រជប់ជុំ​សម្រាប់ជនជាតិ ​Hui ដ៏​ធំបំផុត​ក្នុងប្រទេស​ចិន​។ ​​សហគមន៍ ​Jinhuayuan ​គឺ​ជា​ទិដ្ឋភាព​ដ៏​រស់រវើក​មួយ​បង្ហាញ​ពី​​ការរួមរស់​ដោយ​សុខដុមរមនា​ពហុជនជាតិ​នៃ​ខេត្ត​ នីងស្យា។ ​ក្នុង​សហគមន៍​Jinhuayuan ​លោកស៊ី ជីនភីង បានថ្លែងថា  “ការលុបបំបាត់ភាពក្រីក្រកសាង សង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ ធ្វើទំនើបភាវូបនីយកម្ម គឺមិនអាចខ្វះជនជាតិ ណាមួយទេ យើងត្រូវចាប់ដៃរួមគ្នាដើរឆ្ពោះទៅមុខ។ នេះមិនគ្រាន់តែបង្ហាញពី អរិយធម៌របស់ជនជាតិចិន ដែលមានប្រវត្តិសាស្ត្រ ៥ពាន់ឆ្នាំប៉ុណ្ណោះទេ ក៏បង្ហាញពីឧត្តមភាពនៃ របបសង្គមនិយម ដែលមានលក្ខណៈពិសេសរបស់ប្រទេសចិនផងដែរ” ។

ពលរដ្ឋ​​នៅសហគមន៍​Jinhuayuan ​កំពុង​រាំ​របាំ​ផ្លិត​

ការលុបបំបាត់ភាពក្រីក្រ​ គឺមិនអាចខ្វះជនជាតិណាមួយទេ ​នេះជាឃ្លា​ដែល​លោក​អគ្គលេខាធិការ​មជ្ឈឹម​បក្ស​កុម្មុយនិស​ចិន​ តែងតែ​លើកឡើង​។ ​​ឈរ​លើ​​ទំព័រ​ប្រវត្តិសាស្ត្រ​នា​ឆ្នាំ ២០២០ ​នេះ  ​ឃ្លា​មួយ​ម៉ាត់​នេះ​​កាន់តែ​​ប៉ះខ្លាំង​ ដល់​​ដួង​ចិត្ត​​របស់​មនុស្សគ្រប់រូប ​ធ្វើឱ្យ​អ្នកផងទាំងពួង​​ចាប់អារម្មណ៍​កាន់តែ​ខ្លាំង៕

To Top