តូក្យូ៖ ទិន្នន័យរបស់រដ្ឋាភិបាលជប៉ុន បានបង្ហាញនៅថ្ងៃពុធថា ការបញ្ជាទិញគ្រឿងម៉ាស៊ីនក្នុងវិស័យឯកជនរបស់ជប៉ុន បានធ្លាក់ចុះ ១២ភាគរយ នៅក្នុងខែមេសា ធៀបនឹងខែមុន នេះបេីយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុន។
យោងតាមការិយាល័យ ខុទ្ទកាល័យបានឱ្យដឹងថា ការបញ្ជាទិញដែលមិន រាប់បញ្ចូលទាំងនាវា និងពីឧបករណ៍ប្រើប្រាស់អគ្គិសនី ដោយសារតែភាពខុសគ្នា របស់ពួកគេមានចំនួនសរុប ៧៥២,៦ ពាន់លានយ៉េន (៧ ពាន់លានដុល្លារ) ។
គួរបញ្ជាក់ថា ការធ្លាក់ចុះនៃការបញ្ជាទិញ គ្រឿងម៉ាស៊ីនដែលត្រូវបាន គេមើលឃើញថា ជាសូចនាករឈានមុខគេ នៃការចំណាយមូលធន បន្ទាប់មកមានការធ្លាក់ចុះ 0,4 ភាគរយនៅក្នុងខែមីនា៕
ដោយ ឈូក បូរ៉ា