ព័ត៌មានអន្តរជាតិ

មរណភាពរបស់លោក George Floyd បង្កឲ្យមានការតវ៉ាប្រឆាំងនឹង ការរើសអើងជាតិសាសន៍ ទូទាំងពិភពលោក

តូក្យូ៖ អ្នកកាន់ទុក្ខកាលពីថ្ងៃអង្គារ បានចូលរួមក្នុងពិធីបុណ្យសពមួយ សម្រាប់លោក George Floyd ដែលការស្លាប់របស់លោក នៅក្នុងការឃុំឃាំងរបស់ប៉ូលី សកាលពីពីរសប្តាហ៍មុន បានបង្កឱ្យមានការតវ៉ាប្រឆាំងនឹង ការរើសអើងជាតិសាសន៍យ៉ាងខ្លាំង នៅទូទាំងសហរដ្ឋអាមេរិក និងនៅជុំវិញពិភពលោក។

ការខឹងសម្បារជាសាធារណៈ បានសម្តែងការហួសចិត្ត ចំពោះការសម្លាប់បុរសស្បែកខ្មៅអាយុ ៤៦ ឆ្នាំ ដោយមន្ត្រីប៉ូលីសស្បែកស នៅមីនីសូតា បានបង្កើនក្តីសង្ឃឹមថា ឧប្បត្តិហេតុនេះអាចជាចំណុចឆ្ពោះទៅរកការបញ្ចប់ ការរើសអើងជាតិសាសន៍ និងភាពសាហាវឃោរឃៅ របស់ប៉ូលីស ដែលមនុស្សជាច្រើនមើលឃើញថា កំពុងញាំញីសហរដ្ឋអាមេរិក។

សមាជិកគ្រួសារម្នាក់ បានឲ្យដឹងនៅក្នុងកម្មវិធីបុណ្យសព តាមទូរទស្សន៍ ដែលបានធ្វើឡើងនៅស្រុកកំណើតរបស់ Floyd នៅហ៊ូស្តុន ក្នុងរដ្ឋតិចសាស់ថា “មនុស្សគ្រប់គ្នានឹងចងចាំគាត់នៅជុំវិញពិភពលោក គាត់នឹងផ្លាស់ប្តូរពិភពលោក”។

“នរណាម្នាក់និយាយថា ធ្វើអោយអាមេរិកអស្ចារ្យម្តងទៀត ប៉ុន្តែតើនៅពេលណាដែលអាមេរិកធ្លាប់អស្ចារ្យ? ” ក្មួយស្រីរបស់ Floyd ក៏បាននិយាយដោយអាក់អន់ ចិត្តដោយប៉ះលើពាក្យស្លោកយុទ្ធនាការឃោសនាបោះឆ្នោត របស់ប្រធានាធិបតីដូណាល់ត្រាំ ៕

ដោយ ឈូក បូរ៉ា

To Top