ព័ត៌មានអន្តរជាតិ

សមាជិកសហភាពអឺរ៉ុប អំពាវនាវឲ្យជ្រេីសរេីសប្រធានថ្មី សម្រាប់ស្ថាប័ន WTO

អឺរ៉ុប៖ រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្ម នៃប្រទេសជាសមាជិក សហភាពអឺរ៉ុប (EU) កាលពីថ្ងៃអង្គារបានអំពាវនាវឱ្យជ្រើសរើសប្រធានថ្មីសម្រាប់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ឱ្យបានឆាប់តាមដែល អាចធ្វើទៅបាន។

ការអំពាវនាវនេះបានធ្វើឡើងបន្ទាប់ពីសន្និសីទវីដេអូក្រៅផ្លូវការមួយ ដែលដឹកនាំដោយរដ្ឋមន្រ្តីការបរទេសក្រូអាត លោក Gordan Grlic Radman ក្នុងក្របខ័ណ្ឌនៃគណៈប្រធានក្រុមប្រឹក្សាអឺរ៉ុប។

រដ្ឋមន្រ្តីបានផ្លាស់ប្តូរយោបល់លើបញ្ហា ដែលទាក់ទងទៅនឹងអង្គការពាណិជ្ជកម្មពិភពលោក និងផលប៉ះពាល់នៃការរីករាលដាលនៃជំងឺកូវីដ-១៩ លើគោលនយោបាយពាណិជ្ជកម្ម។

ទាក់ទងនឹងការបោះឆ្នោតជ្រើសរើសប្រធានអង្គការពាណិជ្ជកម្មពិភពលោកថ្មី រដ្ឋមន្ត្រីនានាបានឯកភាពលើតម្រូវការ សម្រាប់ដំណើរការជ្រើសរើសឱ្យបានលឿន ដើម្បីចៀសវាងស្ថានភាពមួយ ដែលអង្គការមួយ ដែលសំខាន់សម្រាប់ពាណិជ្ជកម្មអន្តរជាតិ នឹងគ្មានការដឹកនាំនៅគ្រាលំបាក៕

ដោយ ឈូក បូរ៉ា

To Top